អន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានចិន chinadaily កាលពីវេលាល្ងាចម្សិលមិញនេះ
បានចេញផ្សាយអត្ថបទអោយដឹងថា ក្រុមសង្គ្រោះបន្ទាន់ បានចេញជួយសង្គ្រោះមនុស្ស
ដែលជាអ្នកនេសាទបាន ១៤ នាក់ ដោយនៅក្នុងនោះ មនុស្ស ៤ នាក់បានស្លាប់បាត់បង់ជី
វិត ស្របពេលដែល ៥៨ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន ក្រោយពីមានការវាយប្រហារពី
សំណាក់គ្រោះថ្នាក់ធម្មជាតិ ព្យុះទីហ្វុង កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ នៅឯសមុទ្រ
ចិនខាងត្បូង បានបណ្តាលអោយទូកអ្នកនេសាទចំនួនដល់ទៅ ៣ គ្រឿង លិច។
ជារួម ចំនួនអ្នកនេសាទនៅលើទូកដែលបានលិចទាំង ៣ គ្រឿងនោះ មានសមាជិកដល់
ទៅ ៨៨ នាក់ ដោយពួកគេទាំងអស់សុទ្ធសឹងតែជាប្រជាពលរដ្ឋមកពីខេត្ត Guangdong
ប្រទេសចិន ។ ដោយឡែក បើនិយាយពីការលិចលង់ ទូកនេសាទ ទាំងនេះ បានកើត
ឡើងនៅជិតប្រជុំកោះ Shanhu និងកោះ Xisha ចម្ងាយប្រមាណជាង ៣៣០គ.ម ពីខេត្ត
Hainan។
យ៉ាងណាមិញ បើយោងតាមសម្តីអ្នកនាំពាក្យ មកពីអង្គភាព សង្គ្រោះបន្ទាន់ប្រចាំតំបន់
លោក Zhang Jie បានគូសបញ្ជាក់អោយដឹងថា ក្រុមមនុស្សទាំង ១៤ នាក់នោះ ត្រូវបាន
គេជួយសង្គ្រោះកាលពីថ្ងៃច័ន្ទបន្ទាប់ពីមានយុទ្ធនាការចេញជួយសង្គ្រោះជាបន្ទាន់ ក្រោយ
ពីទទួលបានដំណឹងមួយនេះ ដោយបានប្រើប្រាស់ឧទ្ធម្ភាគចក្រដល់ទៅ៤ គ្រឿង និងទូក
ដល់ទៅ ២២ គ្រឿងផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងឥទ្ធិពលខ្បល់ព្យុះទីហ្វុង Wutip មួយនេះ បានធ្វើការវាយ
ប្រហារយ៉ាងដំណំមកលើបណ្តាប្រទេសតំបន់អាស៊ី ដោយនៅក្នុងនោះ កាលពីរសៀលថ្ងៃ
អាទិត្យកន្លងទៅ វាបានវាយប្រហារ មកលើប្រទេសចិន នាសមុទ្រចិន ភាគខាងត្បូង
ពោល គឺវាមានល្បឿនដល់ទៅ ១៥១ គ.ម ក្នុងមួយម៉ោង ៕
* ព័ត៌មានអន្តរជាតិផ្សេងទៀត ដ៏គួរអោយចាប់អារម្មណ៍មាននៅខាងក្រោម ៖
- កម្ពុជាដេកព្រួយ ខណៈព្យុះទីហ្វុង នៅវៀតណាម សម្លាប់មនុស្ស ៣ នាក់
- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ
- យន្តហោះ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- មានករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុង សម្លាប់មនុស្ស ៣ នាក់ ច្រើននាក់ ផ្សេងទៀត
រងរបួស
- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ
- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន
- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ
ដោយ ៖ សំណាង
ប្រភព ៖ Chinadaily