CamNews

ញៀនថ្នាំជ្រុល ចាប់ជំរិតស្រីស្អាត ម្នាក់គំរាមសម្លាប់

កាលពីថ្ងៃទី ២៥ កន្លងមកនេះប៉ូលីសបានចេញប្រតិបត្តការណ៍ចាប់ខ្លួនបុរសញៀនថ្នាំម្នាក់ដែលបាន
ចាប់ជំរិតនារីម្នាក់នៅក្នុងផ្ទះមួយក្នុងទីក្រុង Taizhou ខែត្រ Zhejien ប្រទេសចិន។

ការចាប់ខ្លួននេះត្រូវបានក្រុមប៉ូលីសពិសេសប្រតិបត្តការណ៍ទៅនៅក្នុងអាគារស្នាក់នៅមួយក្នុងក្រុង
នៅលើជាន់ទី ៤ នៃអាគារជាទីដែលជនល្មើសលាក់ខ្លួន។ ជនល្មើសបានគំរាមប៉ូលីសដោយប្រើកាំបិត
ក្នុងការគំរាមអារ ក នារីជាជនរងគ្រោះជនល្មើសហាក់ដូចជាមនុស្សមានស្មារតីមិនសូវល្អព្រោះជន
ល្មើសបានកាន់កាំបិតគំរាមសម្លាប់នារីនោះបណ្ដើរនិយាយពីរឿងដែលគេធ្លាប់ឈ្នះក្នុងកម្មវិធីទូរទ
ស្សន៍ China's Got Talent ហើយបាននិយាយទៀតថានារីម្នាក់ដែលជាជនរងគ្រោះនោះបានច្រណែន
ហើយនាងបានធ្វើអោយក្រុមគ្រួសាររបស់ជនល្មើសបាត់ខ្លួនអស់ជាង ២០ នាក់ដោយសារតែច្រណែន
និងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះជនល្មើសបានគំរាមថានិងសម្លាប់នារីម្នាក់នោះហើយសម្លាប់ខ្លួនឯងទៀត
ដើម្បីបានស្លាប់ជាមួយគ្នា ហើយទៅរករឿងនាងនៅឋានក្រោមទៀត។

ក្រុមប៉ូលីសបានបំបែកគ្នាជា ៤ ក្រុមក្នុងការងារជួយសង្រ្គោះនេះ។ ក្រោយពីរយៈពេលច្រើនម៉ោងនៃ
ការចរចារអ្នកចរចារបានសម្រេចក្នុងការបន្ទន់ចិត្តរបស់ជនល្មើសបានដាក់កាំបិតចុះហើ់យពេលនោះ
ក្រុមប៉ូលីសដែលរង់ចាំបានដាក់សកម្មភាពភ្លាមៗ ដោយចូលទៅក្របួចចាប់ជនល្មើសភ្លាមៗ ចំពោះ
នារីរងគ្រោះត្រូវបានជួយសង្រ្គោះហើយត្រូវបានលើកដាក់ទៅមន្ទីរពេទ្យហើយគេឃើញនាងមាន
របួសមុតនៅត្រង់ក ផងដែរ។ ក្រោយមកប៉ូលីសបានរកឃើញថាបុរសជាជនល្មើសជាមនុស្សដែល
ញៀនថ្នាំធ្ងន់ធ្ងរជាងកំរិត ហើយរាល់ហេតុផលដែលជនល្មើសនិយាយក្នុងពេលចាប់ជំរិតមិនមែនជា
ការពិតនោះទេ វាគឺបណ្ដាលមកពីឥទ្ធិពលថ្នាំញៀនដែលបង្កអោយមានបញ្ហាបែបនេះ។


ដោយ៖ វឌ្ឍនា
ប្រភពពី៖ Chinabuzz 

 


Tags: Crime violation china