CamNews

ព័ត៌មានជាតិ 

រដ្ឋាភិបាលត្រៀមចុះបញ្ជី ប្រាសាទសម្បូរព្រៃគុហ៍ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កំពុងត្រៀមលក្ខណៈចុះបញ្ជី ប្រាសាទសម្បូរព្រៃគុហ៍ របស់កម្ពុជា ជា សម្បិត្ត បេតិក ភណ្ឌពិភពលោក ទន្ទឹមនឹងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញគម្រោង អភិវឌ្ឍន៍ តំបន់ ប្រាសាទសម្បូរព្រៃ គុហ៍នេះ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅក្នុងខេត្ត។

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិលនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះថា « កម្ពុជាកំពុងតែត្រៀម លក្ខណៈចុះបញ្ជីប្រាសាទ សម្បូរ ព្រៃគុហ៍ នៅខេត្តកំពង់ធំ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោកហើយ ដើម្បីជាចំណែកមួយ ចូលរួម អភិវឌ្ឍ និងអភិរក្ស ដែលជាកេរ្ដិ៍ មរតក របស់កម្ពុជា»។

ធនាគារ ADBចាត់ទុកថា ប្រាសាទសម្បូរព្រៃគុហ៍ គឺជាបេក្ខភាពសម្រាប់ទទួល ងារជា បេតិកភណ្ឌ ពិភពលោក របស់យូណេស្កូ ដែលជាប្រាង្គប្រាសាទ បន្សល់ទុកតាំងពីទស្សវត្សទី៧ មុនសម័យ អង្គរមកម្ល៉េះ។ ជំនួយឥត សំណង១,៩ លានដុល្លារដែល ផ្ដល់ដោយរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រង ចាត់ចែងដោយ ADB នឹងអភិវឌ្ឍន៍ តំបន់សំខាន់ ជុំវិញប្រាសាទសម្បូរព្រៃគុហ៍រួមមាន ការវិនិយោគ ទៅលើផ្សារសហគមន៍ សំបូរព្រៃគុហ៍ជាដើម។

ទន្ទឹមនឹងការអភិវឌ្ឍន៍តំបន់សំខាន់ៗនេះហើយ លោក សុខ សុគន្ធ ប្រធាននាយកដ្ឋានផែនការ នៃក្រសួង ទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីបង្ក លក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ ដល់ភ្ញៀវទេសចរ រាជរដ្ឋាភិបាល បានកែលម្អផ្លូវជនបទ នឹងបង្កើត លទ្ធភាពទទួលបានទីផ្សារ និងសេវា សង្គមតាមរយៈ ការស្ដារ ផ្លូវជន បទប្រវែង៥០៤,៤ គីឡូម៉ែត្រ ក្នុងនោះរាប់បញ្ជូល ផ្លូវ  ប្រវែង ២៨ គីឡូម៉ែត្រដែលភ្ជាប់ពីតំបន់ ប្រាសាទសម្បូរ ព្រៃគុហ៍ទៅផ្លូវជាតិ៦។

លោកបន្តថា "កន្លងមកផ្លូវចូលទៅប្រាសាទពីខេត្តកំពង់ធំ ធ្លាប់ចំណាយពេលដល់ទៅ ២ម៉ោងប៉ុន្តែ គេរំពឹងថា រយៈពេលនេះនឹងកាត់មកត្រឹមតែ៣០នាទី" ៕

Photo by DAP-News

 


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer national local. news government sombo prey kok