CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធ Man Utd ត្រូវបានតំឡើងងារថ្មីសម្រាប់រដូវកាល Premier League ខាងមុខនេះ

ព័ត៌មានកីឡា៖ Manchester United បានបំពាក់ងារថ្មីមួយទៀតឲ្យទៅ Wayne Rooney ថា​ជា​ប្រធានក្រុមថ្មីរបស់ពួកគេ
កីឡាករលំដាប់ថ្នាក់អន្ដរជាតិ វ័យ ២៨ ឆ្នាំ ឈ្មោះថា Wayne Rooney ត្រូវបានចូលខ្លួនមកបន្ដ​តំណែងពី Nemanja Vidic ស្របពេលកីឡាករ Darren Fletcher ក៏ត្រូវទទួលងារជា អនុប្រ​ធាន​ក្រុម។​

បន្ទាប់ពីទទួលបានការបំពាក់ងារជាថ្មី កីឡាករ Rooney និង ក្លាយជាអ្នកដឹកនាំក្រុម  ដើម្បី​ឈាន​​​ទៅកាន់ រដូវកាល Premier League ដែលនិងឈមមុខជាមួយនឹងដៃគូរ Swansea នៅ​ឯពហុកីឡរដ្ឋាន Old Trafford នៅថ្ងៃទី ១៦ កក្កដានេះ។ ជាមួយនិងការរីករាយតំណែងថ្មី Rooney បានបង្ហាញពីអារម្មណ៍គាត់ផ្ទាល់ថា​ វាគឺជាកេតិ្ដ​យសមួយដ៏ខ្ពង់ខ្ពស់សម្រាប់រូបគាត់ ហើយគាត់ និង បំពេញវាឲ្យបានល្អបំផុតដោយសេចក្ដីមោទនភាព  លើសពីនេះទៅទៀត គាត់​និងខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាអ្នកដឹកនាំ ដ៏គម្រូសម្រាប់ក្រុមរបស់គាត់។

សូមរំលឹកថាកីឡាករ Rooney មានប្រវត្ដិតស៊ូជាមួយក្រុម Manchester United អស់រយៈពេល​ ១០ ឆ្នាំមកហើយ ដោយចាប់តាំងពីគាត់មានអាយុ ១៨ ឆ្នាំម្លេះ ហើយរួបគាត់បានបង្កើតជ័យជំ​នះឲ្យក្រុមគាត់ក៏ច្រើនដែរ ហើយកានតែពិសេសថែមទៀ រូបគាត់ក៏ជាជនដែលមាន​ប្រជា​ប្រិយ​ភាពខ្លាំង បន្ទាប់ពី​កីឡាករ Patrice Evra ត្រូវបាត់បង់ការគាំទ្រ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Wayne Rooney Manchester United