CamNews

ទូរស័ព្ទ 

Samsung ដាក់ក្តីសង្ឃឹមយ៉ាងច្រើនទៅលើ Galaxy S7/S7 Edge រំពឹងលក់បាន ១៧,២ លានគ្រឿង ក្នុងរយៈពេល ៣ខែដំបូង

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំរបស់កូរ៉េ សង្ឃឹមថាពួកគេនឹងលក់បានបរិមាណប្រហែល ១៧,២ លានគ្រឿងនៃ Galaxy S7, Galaxy S7 Edge ក្នុងរយៈពេល ៣ខែដំបូង នៃការដាក់បញ្ចេញ លក់នៅលើទីផ្សារ។ 


តាមបណ្តាប្រភពព័ត៌មានពីកូរ៉េ បានឲ្យដឹងថា Samsung បានដាក់ចេញផែនការលក់ Galaxy S7 និង Galaxy S7 Edge ឲ្យបានប្រហែល ១៧,២លានគ្រឿង នៅក្នុងរយៈពេល ៣ខែដំបូង។

Samsung សង្ឃឹមថា នឹងអាចបំបែកឯកត្តកម្មពីមុនរបស់ Galaxy S6 និង Galaxy S6 Edge ជាមួយ នឹងការលក់បាន ១៥,៨ លានគ្រឿងក្នុងរយះពេល ៣ខែដំបូង។ មុននេះ Galaxy S4 ក៏បានបង្កើត ឯកត្តកម្មលក់បាន ១៥,២ លានគ្រឿង បន្ទាប់ពីបញ្ចេញលក់បានរយៈពេល ៣ខែ ផងដែរ។

ក្រៅពីនេះ Samsung ក៏បានប្រកាសឲ្យដឹងថា ពួកគេនឹងផ្លាស់ប្តូរសមាមាត្រនៃការផលិតនៃស្មាត ហ្វូនកំពូលទាំងពីរ (Galaxy S7 និង Galaxy S7 Edge) ពី 4:1 (របស់ Galaxy S6, S6 Edge) ឡើង ដល់ 6:4 ។ ហេតុផលគឺ បើនៅតែផលិតទៅតាមសមាមាត្រចាស់ នោះនឹងមិនអាចផ្គត់ផ្គង់គ្រប់ទាន់ តម្រូវការនៅលើទីផ្សារនោះទេ ជាពិសេសគឺម៉ូដែល Edge។


យោងតាមគេហទំព័រ GSMArena នៅតាមទីផ្សារក្រៅប្រទេសមួយចំនួន អតិថិជនអាចធ្វើការបញ្ជា ទិញទុកមុននូវ Galaxy S7 និង S7 edge ចាប់ពីថ្ងៃទី ២៣ ខែ កុម្ភៈ។ ស្មាតហ្វូននេះនឹងត្រូវបញ្ចេញ លក់ចាប់ពីថ្ងៃទី ១១ ខែ មីនា ដោយភ្ជាប់មកជាមួយនឹងវ៉ែនតា Gear VR ផងដែរ៕

- អានអត្ថបទ៖ លេចចេញរូបជាក់ស្តែង ដំបូងគេរបស់ iPhone SE ជាមួយនឹងកាមេរ៉ា 12MP
- អានអត្ថបទ៖ Apple នឹងបញ្ចេញ iPad Pro ទំហំ 9,7 inch មិនមែន iPad Air 3 នោះទេ,​ បង្ហាញខ្លួន ពាក់កណ្តាលខែមីនា

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR


Tags: Galaxy S7 Galaxy S7 Edge Smartphone Samsung Hightech