CamNews

តារា 

Spur បំបាក់ Arsenal ចរចារបាន Lewis Holtby

Andre Villas-Boas បានបំបាក់ Arsene Wenger ក្នុងការចរចារទិញកីឡាករ Lewis Holtby វ័យ
២២ ឆ្នាំ ដែលគេបានសម្រេចចិត្តលេងឱ្យមាន់ក្នាយមាសនារដូវកាលនេះ។

Holtby គឺជាកីឡាករវ័យក្មេងដែលមានឪពុកសញ្ជាតិអង់គ្លេស ហើយមានម្ដាយសញ្ញាតិអាល្លីម៉ង់
គេធ្លាប់បានលេងឱ្យជម្រើសជាតិអាល្លីម៉ង់ក្នុងក្របខណ្ឌ U 21 ចំនួន ៣ ដង និងទទួលបានជោក
ជ័យគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០០៩ គេបានចូលរួមជាមួយក្រុម Schalke របស់អាល្លីម៉ង់ ចេញ
ប្រកួតបាន ៧៥ ដង និងជួយឱ្យក្រុមឈ្នះបានចំនួន ១១ ដងដោយថ្វីជើងរបស់គេផ្ទាល់។

សម្រាប់រដូវកាលនៃក្របខណ្ឌ BPL គេមិនទាន់ច្បាស់ថាតើ Spur អាចនឹងដាក់ Holtby ឱ្យចេញ
ទាត់នៅឡើយនោះទេ តែសម្រាប់គំរោងច្បាស់លាស់គឺគេនឹងត្រូវចេញមុខក្នុងក្របខណ្ឌ Europ
ean Championship
 នៅប្រទេសអ៊ីស្រាអែលខាងមុខនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ skysport 


Tags: football sport