CamNews

ព័ត៌មានអន្តរជាតិ 

Top 10 កំពូល បេក្ខភាព ប្រទេស ទាំង ១០ លើលោក មាន អំពើពុករលួយ

ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មាន បរទេស អាស៊ីវ័ន របស់សឹង្ហបុរី កាលពីវេលា ល្ងាច ថ្ងៃពុធ ម្សិលមិញនេះ បានចេញផ្សាយ អត្ថបទ នៅលើទំព័រមុខ របស់ខ្លួន ដោយនៅក្នុងនោះ បានទទួលការ ចាប់អារម្មណ៍ ចុចចូលអាន ច្រើនគួរសម ពោលគឹ ទាក់ទងទៅនឹង​ អត្ថបទសារព័ត៌មាន Top 10 កំពូល ប្រទេស ទាំង ១០ មកពីជុំវិញ ពិភពលោក ទទួលបានចំណាត់ថ្នាក់ មានអំពើពុករលួយច្រើនបំផុត និង គ្មានអំពើពុករលួយច្រើនបំផុត។

ដោយយោងតាម របាយការណ៍ Corruption Perceptions Index for 2013 ដែលបាន ចេញផ្សាយ ដោយអង្កការ តម្លាភាព អន្តរជាតិ ដែលជា អង្គការក្រៅរដ្ឋាភិបាលមួយ ទទួលបន្ទុក ក្នុងការ ឃ្លាំមើល អំពើពុករលួយ សម្រាប់សាជីវកម្ម និង នយោបាយសកល បានចេញផ្សាយ នូវបញ្ជីឈ្មោះ ប្រទេស កំ ពូល បេក្ខភាព ប្រទេស ទាំង ១០ មាន អំពើពុករលួយ ក្នុងលោក ក្នុងចំណោម ១៧៧ ប្រទេស ៖

១ សូម៉ាលី

២ កូរ៉េខាងជើង

៣​ អាហ្វហ្គានីស្ថាន

៤ ស៊ូដង់

៥ ស៊ូដង់ខាងត្បូង

៦ ល៊ីប៊ី

៧ អ៊ីរ៉ាក់

៨ អ៊ុយប៉េរគីស្តង់ (Uzbekistan)

៩ ទួរមេនីស្តង់ (Turkmenistan)

១០ ស៊ីរី

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ អាស៊ីវ័ន


Tags: Somalia North korea Uzbekistan Iraq