CamNews

ព័ត៌មានអន្តរជាតិ 

លោក Donald Trump ជួបលោក Obama ជាលើកដំបូង ដើម្បីពិភាក្សាអំពីការផ្ទេរអំណាច

ប្រធានាធិបតីទើបតែជាប់ឆ្នោត លោក Donald Trump បានចូលទៅកាន់សេតវិមានជាលើកដំបូង
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ៨វិច្ឆិកា និងបានជួបនឹងប្រធានាធិបតី Barack Obama ដើម្បី
ពិភាក្សាអំពីការផ្ទេរអំណាច។

ប្រធានាធិបតីទើបតែជាប់ឆ្នោត ចាប់ដៃជាមួយប្រធានាធិបតីកំពុងកាន់អំណាច Barack Obama
នៅសេតវិមាន។

ជំនួបនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១ ថ្ងៃទី ១០វិច្ឆិកា (ម៉ោង ២៣ នៅកម្ពុជា)។ នេះគឺជា
ជំនួបដំបូងរវាងលោកទាំងពីរ។

ប្រធានបទសំខាន់ក្នុងជំនួបនេះគឺស្ដីអំពីការផ្ទេរអំណាចរវាងរដ្ឋាភិបាលជិតអស់អាណត្តិ និងរដ្ឋា
ភិបាលអនាគត។

ជំនួបនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ៩០នាទី។

លោក Trump ឱ្យដឹងថា ជំនួបនេះ តាមគម្រោងនឹងមានរយៈពេលពី ១០ ទៅ ១៥នាទី ប៉ុន្តែ ចុង
ក្រោយ វាបានអួសបន្លាយដល់ ៩០នាទី។

លោក Donald Trump បេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីអចលន
ទ្រព្យនៅ New York បានយកឈ្នះលើគូប្រជែង Hillary Clinton មកពីបក្សប្រជាធិបតេយ្យក្នុង
ការបោះឆ្នោតកាលពីថ្ងៃទី ៨វិច្ឆិកា។

លោក Trump នឹងក្លាយជាម្ចាស់ថ្មីរបស់សេតវិមាន នៅពេលលោកចូលកាន់តំណែងជាផ្លូវការនៅ
ថ្ងៃទី ២០មករា ឆ្នាំ ២០១៧។

ខណៈដែលលោក Trump និងលោក Obama កំពុងពិភាក្សាគ្នា ភរិយារបស់លោកទាំងពីរក៏បាន
ជួបជជែកគ្នាដោយឡែកផងដែរ។

មហាសេដ្ឋី Trump គឺជាប្រធានាធិបតីដំបូងគេដែលចូលកាន់អំណាច ដោយមិនធ្លាប់មានបទ
ពិសោធផ្នែកនយោបាយកន្លងមក។ លោក Obama ធ្លាប់បាននិយាយកាលពីពេលឃោសនាបោះ
ឆ្នោតថា លោក Trump មិនសមធ្វើប្រធានាធិបតី។

ប៉ុន្តែ ក្រោយពីលោក Trump ជាប់ឆ្នោត លោក Obama ក៏បានអំពាវនាវឱ្យប្រជាជនអាមរិក
សាមគ្គីគ្នាដើម្បីគាំទ្រអ្នកដឹកនាំថ្មីរបស់អាមេរិក។

លោកស្រី Michelle Obama ក៏បាន​ទទួលជួប​លោកស្រី Melania Trump នៅសេតវិមាន។

ក្រុមអ្នកយកព័ត៌មាន រង់ចាំនៅខាងក្រៅសេតវិមាន ខណៈដែលលោក Trump និងលោក Obama
កំពុងពិភាក្សាគ្នានៅខាងក្នុង។

មនុស្សមួយចំនួនក៏នាំគ្នាមកឈរមើលនៅខាងក្រៅសេតវិមាន ដោយសង្ឃឹមថានឹងបានឃើញ
ប្រធានាធិបតីថ្មី លោក Donald Trump ។

មនុស្សខ្លះឈរនៅខាងក្រៅអគារមួយនៅក្បែរសេតវិមានដើម្បីមើលពីចម្ងាយ។

Jared Kushner ជាកូនប្រសាររបស់លោក Trump កំពុងថតរូបនៅក្នុងសេតវិមាន។ នាង Hope
Hicks អ្នកគ្រប់គ្រងផ្នែកទូរគមនាគមរបស់លោក Trump ក៏មានវត្តមាននៅទីនេះ។

Jared Kushner ដែលជាកូនប្រសាររបស់លោក Trump (ឆ្វេង) ក៏មានជំនួបជាមួយប្រធានសេត
វិមាន Denis McDonough ។

ក្រុមអ្នកជំនួយការសំខាន់ៗរបស់លោក Trump ក៏បង្ហាញខ្លួននៅក្នុងសេតវិមាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters/AFP/Dailymail


Tags: Donald Trump Obama ផ្ទេរអំណាច