CamNews

កូរ៉េខាងជើង៖ ៨៨នាក់ស្លាប់ ដោយសារទឹកជំនន់

នៅក្នុងខែនេះ ទឹកជំនន់ពាស់ពេញប្រទេសកូរ៉េខាងជើង បានសម្លាប់មនុស្សយ៉ាងតិច ៨៨នាក់
និងធ្វើអោយមនុស្សរាប់ម៉ឺននាក់ធ្លាក់ក្នុងស្ថានភាពគ្មានផ្ទះសម្បែង។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានចេញផ្សាយថា ទឹកជំនន់ដែលអូស
បន្លាយមួយសប្ដាហ៍ ដោយសារព្យុះ និងភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលអោយមានការខូចខាតយ៉ាង
ធ្ងន់ធ្ងរ ទាំងមនុស្ស និងទ្រព្យសម្បតិ្ដ។ រហូតមកទល់នឹងពេលនេះ ចំនួនមនុស្សស្លាប់បានកើត
ឡើងដល់ ៨៨នាក់។

គួររំឭកថា គ្រោះទឹកជំនន់ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១៨ កាក្កដា ក៏បានធ្វើអោយមនុស្ស
១៣៤នាក់រងរបួស និង ៦៣នាក់ បាត់បង់ផ្ទះសម្បែង។ ខេត្ត Pyongan ខាងត្បូង គឺជាកន្លែងដែល
ត្រូវរងគ្រោះធ្ងន់ធ្ងរបំផុត នៅក្នុងគ្រោះទឹកជំនន់នេះ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

 


Tags: Korea disaster storm die