CamNews

ព័ត៌មានអន្តរជាតិ 

"គ្រោះថ្នាក់" ក្មេងប្រុស ស្លាប់កៀបជាប់ជណ្តើរយន្ត យ៉ាងរន្ធត់​ ម្តាយ ស្រែកយំ ស្ទើរសន្លប់

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ប្រជុំរូបភាព ដ៏សង្វេគ ស្តីពី សោកនាដកម្ម គ្រោះថ្នាក់ជណ្តើរ យន្តត្រូវបានសាយភាពផ្អើលពិភពអ៊ិនធើណេត របស់ប្រទេសចិន ខណៈអ្នករាល់គ្នា មានភាពតក់ ស្លុតជាខ្លាំង​ ជាមួយនឹងរូបភាព គ្រោះថ្នាក់ ស្តែងៗ ។


យោងតាមប្រភពសារព័ត៌មានចិន បានចុះផ្សាយអោយដឹងថា ប្រជុំ រូបភាពគ្រោះថ្នាក់ទាំងនោះ គឺ ជាគ្រោះថ្នាក់ជណ្តើរយន្ត ពីទីក្រុង Chongqing ខណៈជនរងគ្រោះ ជាក្មេងប្រុសតូចបានស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ នៅវេលាម៉ោង ១១ ព្រឹក ម្សិលមិិញនេះ   ។ ស្រ្តីជា  ម្តាយ ក៏ដូចជា កូនៗឯ ទៀតត្រូវបានគេមើលឃើញជាក់ស្តែងអោយដឹងថា ទ្រហ៊ោយំ  ជិត  សាកសពកូនប្រុសតូច គួរឲ្យ សង្វេគជាខ្លាំង ។

គួរបញ្ជាក់ថា ព័ត៌មានលម្អិតស្តីពីគ្រោះថ្នាក់ ជណ្តើរយន្តលើកនេះ ពុំ   ទាន់ត្រូវបានចេញផ្សាយឲ្យ បានទូលំទូលាយនៅឡើយទេ គ្រាន់តែបានលើកឡើង ក៏ដូចជា គូសបញ្ជាក់អោយដឹងថា ៖ អាជ្ញា ធរពាក់ព័ន្ធបានចុះទៅអន្តរាគមន៍ភ្លាមៗនៅពេលដែលទទួលបានដំណឹង ថាមានករណីគ្រោះថ្នាក់ ជណ្តើរយន្ត។ សេវាកម្មជណ្តើរយន្ត ត្រូវ   បានបិទទាំងស្រុង ខណៈ  ក្រុមការងារព្យាយាម យកត្រ លប់មកវិញ សពជនរងគ្រោះ ជាក្មេងប្រុសតូច ។


របាយការណ៍ បញ្ជាក់អោយដឹងថា អំឡុងខែ កញ្ញា  កន្លងទៅនេះ ទីក្រុង  Chongqing ក៏ជាកន្លែង កើតហេតុចុងក្រោយបំផុត នៃគ្រោះថ្នាក់ជណ្តើរ   យន្ត ពោល ក្មេងស្រី   អាយុ ៣ ឆ្នាំ ដៃរបស់នាង​ ជាប់នៅក្នុងជណ្តើរយន្ត តែជាសំណាងល្អ នាងមិនបានស្លាប់   បាត់បង់ជីវិត អ្វីនោះទេ ។ ចូរចាំថា មិនមែនអ្នករាល់គ្នា ដែលជួបគ្រោះថ្នាក់ សុទ្ធតែសំណាងល្អនោះទេ ដូច្នេះ  ត្រូវចេះប្រយ័ត្ន ប្រសើរ ជាង ។ សូមធ្វើដំណើរ ដោយសុវត្ថិភាពទាំងអស់គ្នា ! 



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Model Forbes