CamNews

កីឡាអន្តរជាតិ 

វីដេអូដ៏ជក់ចិត្ត កែវ រំចង់ ប្រើពេលតែ ៩នាទីប៉ុណ្ណោះ ដើម្បីបំបាក់អំនួត ជើងខ្លាំងថៃ Iquezang

(បាងកក)៖ កីឡាករប្រដាល់លំដាប់កំពូលកម្ពុជា កែវ រំចង់ បានធ្វើឲ្យកីឡាករជើងខ្លាំងថៃ Iquezang Kor.Rungthanakeat ភ្លឺភ្នែកតែម្តងក្នុងទឹកដីរបស់ខ្លួន ក្រោយពេលទទួលរងនូវកណ្តាប់ដៃ និងរន្ទះជើងឥតស្រមោល របស់គេ រំចង់ ក្នុងព្រឹតិ្តការណ៍ Thai Fight កាលពីរាត្រីឆ្លងឆ្នាំ២០១៥ ឈានចូលឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ ។

នេះជាមោទនភាពមួយមិនអាចកាត់ថ្លៃបានប្រចាំឆ្នាំ២០១៥ មុនឆ្លងឆ្នាំថ្មី២០១៦ ដែលស្ទើរតែគ្រប់អត្តពលិកកម្ពុជា ធ្វើបានល្អដូចៗគ្នានៅលើឆាកអន្តរជាតិ ហើយជាពិសេសក៏សងសឹកបានសម្រេចផងដែរ ចំពោះកីឡាករពោរពេញទៅ ដោយអំនួតអួតក្អេងក្អាងថា “នឹងវាយ កែវ រំចង់ ឲ្យសន្លង់ និងលើកឡើងទៀតថា រំចង់ ស៊យហើយដែលបានជួបរូបគេ” ។

តែមានអី លទ្ធផលចេញមក មិនដូចកាលពី Iquezang យកឈ្នះ កែវ រំចង់ ដោយពិន្ទុនៅប្រទេសវៀតណាមឡើយ គឹផ្ទុយទៅវិញស្រឡះ ដែលកែវ រំចង់ ឈ្នះដោយពិន្ទុដាច់ និងគ្មានមន្ទិលសង្ស័យអ្វីឡើយ ៕

សូមទស្សវីដេអូឃ្លីបខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: Keo romchong Star news local news