CamNews

តារា 

Manchester United អោយប្រាក់កំរៃប្រចាំសប្តាហ៍ ទ្វេរដងសំរាប់ Lewandowski

ក្រុម Manchester United បានបញ្ចេញព័ត៌មានថ្មីមួយទៀត ដើម្បីទាក់ទាញបន្ទន់ចិត្តកីឡាករ
របស់ Borussia Dortmund Lewandowski អោយមកចូលលេងក្នុងក្រុមរបស់ខ្លួន នៅរដូវកាល
ក្រោយនេះ ។

ថ្មីៗនេះ Manchester United បានបោះតំលៃ ២៥ លានផោន សំរាប់តំលៃខ្លួនរបស់ Lewandowski
របស់ Borussia Dortmund ដោយថ្លៃជាងកាលពីតំលៃដំបូងគឺ ១៨ លានផោន ។ ថ្ងៃនេះក្រុមបិសាច
ក្រហមមួយនេះ ក៏បានបញ្ចេញព័ត៌មានថ្មីមួយទៀត ដើម្បីអោយកីឡាករ Lewandowski កាន់តែ
មានចំណាប់អារម្មណ៍មកលើក្រុម Manchester United គឺដោយអោយប្រាក់កំរៃប្រចាំសប្តាហ៍ ទ្វេរ
ដងលើសពីប្រាក់ប្រចាំសប្តាហ៍របស់គេនៅ Dortmund ទៅទៀតគឺ ៩ ម៉ឺនផោនក្នុងមួយសប្តាហ៍ ។



តំលៃទាំងនោះពិតជាបញ្ជាក់បានថា ក្រុម Manchester United ពិតជាចង់បាន Lewandowski មក
លេងអោយក្រុមខ្លួនណាស់ ទើបហ៊ានអោយតំលៃថ្លៃដល់ថ្នាក់នេះ ។ ដូចដែលយើងបានដឹងហើយ
ថាក្រុម Dortmund បានប្រកាសថា មិនលក់ Lewandowski អោយទៅ Bayern Munich ឡើយ ដូច
នេះហើយ មានតែក្រុម Manchester United នោះទេក្នុងពេលនេះ ដែលសាកសមសំរាប់ខ្សែរប្រយុទ្ធ
មួយនេះ ក្នុងការផ្លាស់ប្តូរបរិយាកាស ៕

 


ដោយ ៖ កុសល
ប្រភព ៖ 24h 


Tags: manchester united football lewandowski