CamNews

កីឡា 

ពិតជាអស្ចារ្យ Juventus លើកពានក្នុងតំបន់ រួចមួយហើយ មុនថ្ងៃប៉ះជាមួយ Barcelona

ព័ត៌មានកីឡា៖ ក្រុមស្ដេចសេះបង្កង់ Juventus បានសម្រេចគោលដៅលើកទី ១ ដំបូងក្នុងទឹកដីរបស់ខ្លួន​ហើយ ដោយផ្ដួល Lazio លើកពាន Coppa Italia ក្រោមលទ្ធផលពិន្ទុ ២-១​ មុនពេលបើកការប្រយុទ្ធ Champions League ប៉ះជាមួយក្រុមខ្លាំង ប្រចាំនៅអេស្ប៉ាញ Barcelona។ 

Juventus បានផ្លាស់ប្ដូរទម្រង់លេងកាន់តែប្រសើរឡើង ធ្វើឲ្យមានការស្ញើចសរសើរជាខ្លាំងពីបណ្ដាក្រុមដ៏ទៃទៀតលើពិភពលោក ។ យ៉ាងណាមិញក្នុងព្រឹត្ដិការណ៍ប្រកួតក្នុងតំបន់ Coppa Italia ក្រុមបានផ្ដួល Lazio ក្រោមលទ្ធផលពិន្ទុ ២-១ ដោយបច្ចេកទេសនៃការរកពិន្ទុរបស់កីឡាករ Chiellini នៅនាទីទី ១១ និង Matri នីនាទីទី ៩៧ (នានទីបន្ថែម)។ 

Juventus បានឆ្លងកាត់វគ្គជម្រុះផ្ដាច់ព្រ័ត្រ ក្នុងជំនួប Champions League បានជោជ័យ ដោយផ្ដួល Real Madrid ហើយឈានជើងចូលទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ប៉ះជាមួយ Barcelona។ ឱកាសដែលក្រុម ​Juventus ​កំពុងមាននៅពេលហ្នឹង គឺមិនដែលជួបប្រទះឡើយ ក្នុងរយៈពេល ១០ ឆ្នាំក្រោយមក ​ដែលក្រុមនេះ អាច​​មានឱកាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្ដិការណ៍ Champions League នេះ ។ ដូច្នេះចំាំមើលជា​បន្ដ ថាតើក្រុមនេះនៅតមានវាសនាខ្ពស់អាចផ្ដួល Barcelona បានទៀត ឬមួយក៏យ៉ាងណា ? 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: sport news Juventus Coppa Italia