CamNews

ទូរស័ព្ទ 

តើនេះពិតជា Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ?

កាលពីពេលថ្មីៗនេះ SamMobile ដែលជាគេហទំព័រព័ត៌មាន (មិនផ្លូវការ) របស់ Samsung បានធ្វើ ការបង្ហោះនូវគំរូ Concept ថ្មីមួយរបស់ Move Player។ គេហទំព័រនេះ ក៏ជាគេហទំព័រព័ត៌មាន បច្ចេក វិទ្យាមួយ ដែលតែងតែចុះផ្សាយព័ត៌មានរហ័សមុនគេ ស្តីពីបណ្តាឧបករណ៍ជិតបង្ហាញខ្លួនរបស់ Samsung ផងដែរ។

តាមប្រភពពី Move Player, Galaxy S5 នឹងមានផ្នែកគែមៗ រាងជ្រុងៗជាងមុន បើប្រៀបជាមួយនឹង S4 និង S3 កន្លងមក។ ស្មាតហ្វូនមាន interface TouchWiz ថ្មី មានកម្រាស់ស្តើងជាងមុន ប៉ុន្តែវានៅ តែរក្សាប៊ូតុងចុច នៅខាងក្រោមអេក្រង់ ដូចម៉ូដែលជំនាន់មុនៗ។ មុននេះប៉ុន្មានថ្ងៃ ក៏មានវើហ្សិន Concept មួយ ស្តីពីរូបរាងរបស់ Galaxy S5 បានបង្ហោះនៅលើអ៊ីនធឺណេត ដោយបានផ្គត់ផ្គង់នូវ រូបភាពមួយចំនួន ដែលមើលទៅគឺស្រដៀងច្រើន ជាមួយនឹងការរចនាម៉ូត របស់ Move Player ដែរ។

ក្នុងនោះសម្រាប់ Samsung គឺគ្រាន់តែបានបង្ហើបបន្តិចបន្តួចប៉ុណ្ណោះ ជាមួយនឹងអ្នកសារព័ត៌មាន ស្តីពី Galaxy S5 ដោយនិយាយថា វានឹងមានការរចនាម៉ូតថ្មី បើប្រៀបជាមួយនឹង ជំនាន់មុនៗ ដើម្បីចៀសពីការរិះគន់ថា មានការរចនាម៉ូតដដែលៗ ដូចក្នុងករណី Galaxy S4 (មានការរចនាម៉ូត ស្រដៀងនឹង S3)។

គួរបញ្ជាក់ផងដែរ Galaxy S5 នឹងធ្វើការបង្ហាញណែនាំជាផ្លូវការនៅ MWC 2014 ក្នុងព្រឹត្តិការណ៍ ពិសេសមួយ ដែលនឹងត្រូវបាន Samsung ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភះ ខាងមុខឆាប់ៗនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Galaxy Grand 2 មានបន្ថែមពីរពណ៌ផ្សេងទៀត កាន់តែមានជម្រើសច្រើន សម្រាប់យុវវ័យ
- រូបភាពពិតជាក់ស្តែង HTC M8 (One 2) វើហ្សិនពណ៌មាស កាមេរ៉ាក្រោយពីរ

- តុកាហ្វេ Android ទំហំ ៤៦អ៊ីន តំលៃ ៧០០០ ដុល្លារ (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Galaxy S5 Samsung Smartphone SamMobile Hightech