CamNews

តារា 

Balotelli និង Mancini រករឿងវាយគ្នា ក្នុងលានហ្វីកហាត់ របស់ ManCity

ក្រុមបាល់ទាត់ Manchester City ដែលឈរនៅលំដាប់លេខ ២ ក្នុងតារាង BPL នោះកំពុងតែមាន
បញ្ហាជាបន្តបន្ទាប់ពីបញ្ហាថវិការ មកដល់បញ្ហាកីឡាករទៀតផង។

កាលពីពេលថ្មីៗនេះកំពូលកីឡាកររបស់ ManCity គឺ Mario Balotelli ត្រូវបានគេឃើញមានបញ្ហា
រកវាយគ្នាជាមួយអ្នកដឹកនាំក្រុម និងជាគ្រូរៀបចំយុទ្ធសាស្រ្តលោក Roberto Mancini នៅក្នុងតារាង
ហ្វឹកហាត់របស់ក្រុម ManCity ផ្ទាល់តែម្ដង។

គេមិនបានដឹងទេថាតើមានអ្វីកើតឡើងចំពោះអ្នកទាំង ២ គេគ្រាន់តែដឹងថា Mancini បាននិយាយ
ជាមួយ Balotelli ហើយក្រោយមកក៏ផ្ទុះជាជម្លោះតែម្ដង នេះប្រហែលជាបណ្ដាលមកពីជម្លោះពាក្យ
សម្ដី។ ភ្លាមៗនោះអ្នកនៅក្បែរៗនោះរួមទាំងលោក Brian Kidd ជាគ្រូបង្វឹកផងក៏បានចូលទៅចាប់
អ្នកទាំង ២ ចេញពីជម្លោះ។

រដូវកាលមុននៃ BPL គឺកីឡាករ Balotelli បានដើតួយ៉ាងសំខាន់ដែលនាំឱ្យ ManCity ទទួលបានពាន
រង្វាន់ តែសម្រាប់រដូវកាលនេះវិញ ទើបតែបើករដូវកាលបានជាង ៣០ ប្រកួតប៉ុណ្ណោះ មើលទៅគេ
ហាក់ដូចជាមានបញ្ហាច្រើនណាស់ តែយ៉ាងណា ManCity នៅតែឈរនៅលំដាប់លេខ ២ ដដែល៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport 


Tags: football manutd sport mancity