CamNews

កីឡាអន្តរជាតិ 

Man United គ្រោងនឹងលក់ខ្សែការពារ សំណព្វចិត្ដលោក Sir Alex Ferguson ទៅឲ្យក្លឹប Everton ក្នុងតម្លៃថោក

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងលក់ខ្សែការពារម្នាក់ថ្មីទៀតហើយ គឺមាន ឈ្មោះថា​ Jonny Evans ឲ្យទៅក្លឹបជិតខាងជាមួយគឺ Everton ក្នុងតម្លៃខ្លួនតែ ៨ លានផោនតែប៉ុណ្ណោះ ។

ខ្សែការពារវ័យ ២៧ ឆ្នាំឈ្មោះថា Jonny Evans ដោយកន្លងត្រូវបានគេស្គាល់ថា ជាកីឡាករដែលស្ថិតក្រោមការឧទ្ទេសនាមពីលោក Sir Alex Ferguson ថាជារនាំងការពារដ៏រឹងមាំនោះអី ពេលនេះត្រូវ លោក Louis Van Gaal គ្រោងនឹងលក់ចេញទៅ​ឲ្យ ក្លឹបក្នុងតំបន់ជាមួយគ្នាគឺ Everton ក្នុងតម្លៃខ្លួន ត្រឹមតែ ៨ លានផោន​តែប៉ុណ្ណោះ។ 

Jonny Evans គឺជាកីឡាករខ្សែការពារដែលអាចឈរជើងបានយូរជាងគេ ក្នុងជួរក្រុមទី១ របស់ក្លឹបដែលមានរយៈពេលរហូតដល់ទៅ ៩ រដូវកាលមកហើយ ស្ថិតក្រោមការហ្វឹកហាត់ ជាមួយលោក Sir Alex Ferguson។ ប៉ុន្ដែចាប់ពីរដូវកាល​ដែលលោក Louis Van Gaal ចូលមកដល់ភ្លាម​កីឡាករ ក៏ឧស្សាហ៍ នឹងមាន​បញ្ហាខ្លះៗ ជាមួយ នឹងការប្រកួតរបស់គាត់ ។ ហើយម្យ៉ាងវិញទៀត កីឡាករក៏តែងតែមានបញ្ហារបួស​ផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ​ យោងតាម ការចុះផ្សាយរបស់គេហទំព័រ givemesport បានចុះផ្សាយថា ក្លឹទំនងនឹងលក់កីឡាករចេញជាមិនខានឡើយ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ givemesport.



Tags: Sport News Sir Alex Ferguson Jonny EvansEverton