CamNews

ព័ត៌មានអន្តរជាតិ 

រំជួលចិត្តហួស បើទោះជាមិនបាននៅជិត បានត្រឹមមើលពីចម្ងាយ ក៏អស់ចិត្តដែរ

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីបានកើតកូនខា្លឃុំដ៏តូចមួយហើយនោះ មេខ្លាឃ្មុំ Tuan Tuan
និងបាខ្លាឃ្មុំYuan Yuan ពិតជាមានមោទនាភាពជាខ្លាំង តែអ្វីដែលរឹតតែធ្វើអោយអ្នកលេង
ប្រព័ន្ធអ៊ិនធើណេត មានការចាប់អារម្មណ៍នោះគឺថា  មេខ្លាឃ្មុំទាំងពីរក្បាលនេះ  ពិតជាមិន
ចង់ទៅណាឆ្ងាយនោះទេ ពោលគឺ​  ព្យាយាមសម្លឹងមើលកូនតូចរបស់ខ្លួន  តាមចម្រឹងដែក
ទ្វារថែមទៀតផង។

គួររំឭកផងដែរថា មេខ្លាឃ្មុំទាំងពីរក្បាលនេះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកពីកូន
តូច Yuan Zai របស់ខ្លួន បន្ទាប់ពីគេទើបតែបានកើតឃើញពិភពលោក ដ៏ស្រស់ស្អាតនេះ
នៅឯសួនសត្វតៃប៉ិ ប្រទេសតៃវ៉ាន់។

បើទោះជាមិនបានមើលឃើញ ​​  ក៏ដូចជាប៉ះកូនរបស់ខ្លួនផ្ទាល់យ៉ាងណាក៏ដោយ​ តែមេខ្លា
ឃ្មុំទាំងពីរក្បាលនេះ ត្រូវបានអនុញ្ញាតអោយមើលឃើញកូនរបស់ខ្លួនពីចម្ងាយ តាមរយៈ
ចម្រឹងដែកបង្គួច  ។ គួរបញ្ជាក់ផងដែរថា  កូនខ្លាឃ្មុំតូច  Yuan Zai  បានកើតកាលពីថ្ងៃទី
៦ កក្កដាកន្លងទៅ ដោយមានទម្ងន់ប្រមាណជាង ២៤៣ ក្រាម។  ខាងក្រោមនេះ គឺជាវីដេ
អូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ដោយ ៖ ពិសី
ប្រភព ៖ metro


Tags: international news strange news video news pics