CamNews

កីឡាអន្តរជាតិ 

Sir. Alex Ferguson ឈានចូលវ័យ ៧២ ឆ្នាំហើយ នៅតែមានជំនឿលើ ManUtd

គ្រូរៀបចំយុទ្ធសាស្រ្តប្រចាំក្រុម Manchester United ទើបនឹងចូលអាយុ ៧២ ឆ្នាំកាលពីដំណាច់
ឆ្នាំទៅមិញនេះ។ Sir. Alex Ferguson មកដល់ឆ្នាំ ២០១៣ នេះលោកអាយុ ៧២ ឆ្នាំហើយលោក
បានដឹកនាំក្រុម Manchester United មក ២៦ ឆ្នាំហើយបានទទួលនាមជា Sir ក្នុង Royal Family
របស់ត្រកូលក្សត្រអង់គ្លេសទៀតផង។

គ្រូរៀបចំយុទ្ធសាស្រ្តក្រុមជនជាតិស្កតលែន រូបនេះក្នុងរយៈពេល ២៦ ឆ្នាំគាត់បានដឹកនាំក្រុម
Manutd ឱ្យឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះមានទាំង BPL និង CPL ហើយលោកត្រូវបានគេ
ស្គាល់ថាជាបីតានៃតារាបាល់ទាត់ល្បីឈ្មោះ ដែលក្នុងរយៈពេលដែលលោកកាន់ Manutd លោក
បានបណ្ដុះបណ្ដាលកីឡាករជាច្រើនឱ្យបានក្លាយជាកំពូលកីឡាករល្បី ក្នុងនោះបើយើងក្រលេក
ទៅមើលរាល់កីឡាករដែលល្បីៗ ទាំងជើងចាស់ជើងថ្មីភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែល
បង្វឹកចេញមកពីក្រុម Manchester United ក្រោមការដឹកនាំរបស់ Sir. Alex។

ក្នុងឆ្នាំ ២០១៣ នេះ Manutd កំពុងតែធ្វើដំណើរបានយ៉ាងប្រសើរហើយកំពុងតែឈរនៅលើកំពូល
តារាង BPL ទោះបីជា ManCity ដេញប្រកិតយ៉ាងណាក៏ដោយ ក៏ពិបាកក្នុងការតាម Manutd ណាស់
ដែរព្រោះក្រុមបីសាចក្រហមមាន ៥២ ពិន្ទុ ហើយឥន្រ្ទីខៀវ មានត្រឹម ៤៥ ពិន្ទុប៉ុណ្ណោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: football manutd sport