CamNews

ប្លែកៗ 

អស់​ទាស់! មុន​ស្លាប់ បុរស​ម្នាក់​ផ្តាំ​ឲ្យ​មាន​នារី​រាំ​ស្រាត​ជុំ​វិញ​ម​ឈូ​ស បាន​ដូច​បំណង

(ប៉េកាំង)៖ ក្រុមគ្រួសារសពបុរសម្នាក់ឈ្មោះ Jian នៅប្រទេសចិន បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់​ពី​ឃើញ​ក្រុម​នារី​ស្លៀក​ឈុត​ប៊ី​គី​នី​ចូល​មក​ផ្ទះ​បុណ្យ ហើយ​រាំ​ជុំវិញ​ម​ឈូ​ស ប៉ុន្តែក្រោយមកទើបដឹងថា នេះជាបំណងរបស់សពមុន​ពេល​ស្លាប់​។

មិត្តភ័ក្តិ និងសាច់ញាតិបុរសដែលស្លាប់ទៅហើយនេះ បានទាញកាមេរ៉ាថតសកម្មភាពរបស់ក្រុមនារីរាំស្រាតស្លៀកត្រឹមតែប៊ីគីនី និង​ពាក់​ស្បែក​ជើង​ក​វែង​ធ្វើ​ចលនា​រាំ​ជុំ​វិញ​មឈូស​ប្រមាណ​ជា៣បទ ដោយបានប្រាប់ម្ចាស់ផ្ទះឲ្យបាញ់ភ្លើងហ្វាពណ៌មើលទៅដូចក្លឹបអញ្ចឹង ដើម្បី​ឲ្យ​សម​នឹង​ឆន្ទះ​អ្នក​ស្លាប់​ដែល​ត្រូវ​ការ​បែប​ហ្នឹង​។

បន្ទាប់ពីក្រុមនារីសិចស៊ីបញ្ចប់ការរាំជុំវិញមឈូស ក្រុមគ្រួសារសពក៏រៀបចំពិធីបុណ្យបន្តទៀត ដើម្បីជាការផ្តល់កិត្តិយសជូនអ្នកស្លាប់​ដូច​អ្វី​ដែល​គេ​ស្នើ​ឲ្យ​ធ្វើ​មុន​ពេល​លា​ចាក​លោក​ទៅ​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news