CamNews

មិនគួរឲ្យជឿ 

សាហាវ​មែន! បុរស​ម្នាក់​ចាក់​សម្លាប់​បង​ថ្លៃ​ស្រី​ជា​ច្រើន​កាំបិត រួច​កាត់​ក្បាល​បោះ​ចោល ព្រោះ​ខឹង​ថា

(ឥណ្ឌា)៖ ប៉ូលិសនៅឥណ្ឌា កំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលសម្លាប់មនុស្សយ៉ាងសាហាវ បន្ទាប់ពីគេកាត់ក្បាលបងថ្លៃស្រីដោយ​ចោទ​ថា ជា​អាបធ្មប់​សម្លាប់​បង​ប្រុសខ្លួន ។

ជនសង្ស័យឈ្មោះ Uttam បានសម្លាប់ស្ត្រីជាបងថ្លៃស្រីឈ្មោះ Dhandevi ដោយចោទនាងថា សម្លាប់បងប្រុសគេឈ្មោះ Thakur ដោយ​ប្រើ​មន្តអាគម​អាប​ធ្មប់ ព្រោះ​កាល​ពី​១ខែ​កន្លង​ទៅ បងប្រុសជនដៃដល់បានស្លាប់យ៉ាងអាថ៌កំបាំង ។

តាមហេតុការណ៍បានឲ្យដឹងថា មុនថ្ងៃកើតហេតុលោក Uttam ចោទប្រកាន់ Dhandevi ថាព្យាយាមសម្លាប់សមាជិកគ្រួសារខ្លួនម្នាក់​ទៀត ដូច​កាល​សម្លាប់​បង​ប្រុស​គេ​អញ្ចឹង តែស្ត្រីជាបងថ្លៃបដិសេធ ក្រោយមកឃាតកក៏ស្ទុះទៅ ទាញ​កាំបិត​មក​ចាក់​ប្រហារ​បង​ថ្លៃជាច្រើនកាំបិត រហូតដល់បាត់បង់ជីវិត រួចថែមទាំងកាត់ក្បាលទៀតផង ។

ក្រោយពីសម្លាប់បងថ្លៃរួច លោក Uttam ក៏បានគេចចេញពីកន្លែងកើតហេតុ មុនពេលដែលសមត្ថកិច្ចមកដល់ ហើយគេមិនទាន់ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ៕



 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: Unbelievable news