CamNews

កីឡាអន្តរជាតិ 

FA Cup: Everton បំបាក់ Cheltenham ក្នុងទឹកដី ៥-១

ក្របខណ្ឌ FA Cup កាលពីយប់មិញនេះ Everton បានធ្វើឱ្យ Cheltenham បាក់មុខក្នុងទឹកដីជា
មួយនឹងលទ្ធផលដ៏សម្បើមគឺ ៥ ទល់ និង ១។

លេងបានត្រឹមតែ ១២ នាទីដំបូងប៉ុណ្ណោះ Nikica Jelavic រកបានឱ្យ Everton ១ គ្រាប់ដំបូងបាន
យ៉ាងងាយ ក្រោយមកនៅនាទីទី ២១ Leighton Baines បានស៊ុតបញ្ចូលទីបន្ថែម ១ គ្រាប់ទៀត
ការប្រកួតនេះត្រូវបានរក្សាក្នុងលទ្ធផល ២ ទល់និង ០ ក្នុងតង់ទី ១ រហូតដល់ Leon Osman បាន
បើកឆាកតង់ទី ២ ជាមួយនឹងការស៊ុតបញ្ចូលទីបន្ថែម ១ គ្រាប់ទៀតនានាទីទី ៤៩។

Cheltenham ទំនងជាមិនអាចទ្រាំចាញ់ទាំងមិនអស់ចិត្តបាននោះ R PENN ក៏រកបាន ១ គ្រាប់
មកវិញនៅនាទីទី ៥១។ តែ Everton មិនទាន់បញ្ចប់ត្រឹមនេះនោះទេ Seamus Coleman បានរក
មួយគ្រាប់ទៀតជូន Everton ក្នុងនាទី ៥៨ និងចុងក្រោយ Marouane Fellaini បានបង្ហើយមួយ
គ្រាប់ចុងក្រោយនៅនាទីទី ៨៩។ លទ្ធផលបញ្ចប់ការប្រកួតគឺ ៥ ទល់និង ០៕

ដោយ៖ ផានិត
ប្រភពពី៖ Skysport 


Tags: football sport