CamNews

តារា 

Beckham ធ្វើដំណើរទៅ ម៉ាកាវ ដើម្បីទស្សនា និងគាំទ្រ Pacquiao

Beckham បានធ្វើដំណើរទៅទីក្រុងម៉ាកាវ ដើម្បីទស្សនាការប្រកួតប្រដាល់ អន្តរជាតិ រវាង
កីឡាករ Pacquiao និង Rios។

នៅវេលាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅឯ Resort Venetian Macao នៅទីក្រុង
ម៉ាកាវ នឹងមានប្រារព្ធធ្វើនូវការប្រកួតប្រដាល់ ដែលទស្សនិកជនកំពុងរង់ចាំបំផុត នៅក្នុងឆ្នាំ
២០១៣ នេះ រវាង Manny Pacquiao និង Brandon Rios។ អតីតកីឡាករបាល់ទាត់អង់គ្លេស
David Beckham ក៏បានធ្វើដំណើរទៅ ម៉ាកាវ មុនការប្រកួតមួយថ្ងៃ ដើម្បីទស្សនាការប្រកួត
ប្រដាល់នេះ។ តាមប្រភពកន្លងមក យើងបានដឹងថា Beckham ពិតជាមានការគាំទ្រយ៉ាងខ្លាំង
ចំពោះសមត្ថភាពប្រដាល់របស់ Pacquiao។

ទន្ទឹមនឹងការទស្សនា Pacquiao ប្រកួត, Beckham ក៏ចង់រួមចំណែកបរិច្ចាគធនធានមួយចំនួន
ក្នុងការជួយចែករំលែកទុក្ខលំបាកប្រជាជនហ្វីលីពីន ដែលបានទទួលរងនូវគ្រោះមហន្តរាយ
ព្យុះសង្ឃា Haiyan។ បើយោងតាមស្ថិតិរបស់ប្រទេសនេះ បានឲ្យដឹងថា ព្យុះសង្ឃានេះ បាន
ឆក់យកអាយុជីវិតពលរដ្ឋហ្វីលីពីន ជាង ៤០០០ នាក់ ហើយបានធ្វើឲ្យមនុស្សជាង ៤លាននាក់
ត្រូវផ្លាស់ប្តូរទីលំនៅ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ 24h


Tags: Beckham Pacquiao boxer football super star sport boxing