(អារ៉ាប់រួម)៖ បុរសជាកូនកំលោះម្នាក់ បានដាក់ពាក្យប្តឹងសុំលែងលះភរិយា ដែលទើបនឹងរៀបការថ្មោងថ្មី បន្ទាប់ពីឃើញនាង ពេលគ្មានការតុបតែងមុខ នៅរាត្រីក្រេបទឹកឃ្មុំ ដោយលើកហេតុផលថា នាងយកសម្រស់ក្លែងក្លាយ មកបោកបញ្ឆោតខ្លួន ។
ដុកទ័រចិត្តសាស្ត្រម្នាក់ គឺលោក Abdul Aziz Asaf និយាយថា បុរសជនជាតិអារ៉ាប់ជាប្តីនេះ មានការស្លុតចិត្ត ពេលដែល បានឃើញផ្ទៃមុខភរិយា គ្មានការតុបតែង មើលទៅស្អាតមិនដូចពេលដែលគេទើបស្គាល់ដំបូង ព្រោះពេលនោះនាងស្រស់ស្អាត មានទាំងការដាក់លេនភ្នែក ត្របក និងការផាត់មុខ មិនដូចជាក្រោយរៀបការរួចនេះទេ។
កូនក្រមុំវ័យ ២៤ឆ្នាំ បានទៅជួបពេទ្យជំនាញ ដើម្បីជួយកែសម្ផស្សនាង ឲ្យស្រស់ស្អាតដូចមុន ធ្វើយ៉ាងណាឲ្យប្តីត្រឡប់ មកជានាវិញ ប៉ុន្តែទោះជាយ៉ាងណា បុរសជាប្តីដែលមានវ័យ៣០ឆ្នាំរូបនេះ បោះសម្តីថា «គេចង់លែងលះ ឲ្យបានឆាប់ ហើយបដិសេធមិនផ្សះផ្សា ជាមួយភរិយាវិញឡើយ ដោយគិតថា នាងហ៊ានយកសម្រស់ក្លែងក្លាយ មកបោកប្រាស់រូបគេ»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង