CamNews

ការបរិច្ចាគរបស់ លោកអ្នក ដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាន

រយះពេលពីរខែកន្លងទៅនេះ កម្មវិធីបណ្ណាល័យចល័ត របស់ក្លឹបយុវជនករុណា និង Camnews
បានចាប់ផ្តើមដំណើរការ នៅក្នុងសហគមន៍អណ្តូង ដែលជាសហគមន៍ក្រីក្រមួយ នៅក្នុងខណ្ឌ
ពោធិសែនជ័យរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១៥គ.ម ពីទីក្រុងភ្នំពេញ។ ការអានសៀវភៅ
ការលេងល្បែងកំសាន្ត ការផាត់រូប គឺជាសកម្មភាពពេញនិយមសម្រាប់ កុមារនៅក្នុងកម្មវិធី
បណ្ណាល័យចល័តរបស់យើង។   កុមារប្រមាណពី៣០ ទៅ៤០នាក់បានចូលរួម កម្មវិធីជាមួយ
យើង ជារៀងរាល់ខែប្រកបដោយភាពរីករាយ។


យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជន ដែលបានចូលរួមឧបត្ថម្ភ
សៀវភៅ រឿងនិទាន សម្ភារៈសិក្សា និងថវិការ ដើម្បីគាំទ្រគម្រោងថ្មីមួយនេះ។ ការចូលរួម
ក្នុងសកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីករុណាធម៌របស់លោកអ្នកចំពោះកុមារក្រីក្រដែល
កំពុងត្រូវការជំនួយឧបត្ថម្ភទាំងផ្លូវកាយ វាចារ ចិត្ត និងសម្ភារៈ ដែលមិនអាចកាត់ថ្លៃបាន។
នៅពេលដែលអ្នកបានឃើញនូវឧទាហរណ៏ ដែលជាការងាររបស់យើងសូម អ្នកញញឹមនៅ
ក្នុងចិត្ត ហើយមានមោទនភាពចំពោះខ្លួនលោកអ្នកផ្ទាល់ចុះថា អ្នកបានចូលរួម ធ្វើឲ្យគម្រោង
នេះអាច ដំណើរការបាន។  ក្លឹបយុវជនករុណាសូមប្រសិទ្ធិពរជ័យ​ដល់លោកអ្នកឲជួយប្រទះតែ
នឹងពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈនិងពលៈកុំប្បីឃ្លាងឃ្លាតឡើយ។

យ៉ាងណាមិញ កម្មវិធីបណ្ណាល័យចល័តរបស់យើងនឹងដំណើរការជារៀងរាល់ចុងខែ នៅក្នុង
សហគមន៍ក្រីក្រ នានា។ អាស្រ័យហេតុនេះ ដើម្បីចូលរួមចំណែកជួយ វិស័យអប់រំ ព្រមទាំង
យុវជន និងកុមារក្រីក្រយើងខ្ញុំ សូមអំពាវនាវ ដល់សប្បុរសជនគ្រប់រូប នៅតែបន្តជួយចូលរួម
បរិច្ចាគសៀវភៅរឿងនិទាន ឬសៀវភៅចំណេះដឹងទូទៅ ឬការបរិច្ចាគនានា ដល់គម្រោងថ្មី
មួយនេះ។    យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាករុណាធម៌របស់លោកអ្នក នឹងជម្រុញ ឲ្យគម្រោង
បណ្ណាល័យចល័តរបស់ យើងខ្ញុំអាចដំណើរការបានយ៉ាងរលូន។

ទោះបីជាសៀវរឿង ឬសៀវភៅសរសេរមួយក្បាល ប៊ិចមួយដើម ខ្មៅដៃមួយដើមក្តី... វាគឺជា
ការបរិច្ចាគរបស់ លោកអ្នក ដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាន។

លោកអ្នកអាចបរិច្ចាគសៀវភៅដល់ក្លឹបយុវជនករុណា តាមរយះទីតាំងមួយចំនួនដូចខាងក្រោម៖
១. ​ការិយាល័យ CamNews (VTC Online - អាគារភ្នំពេញសិនធើរ អាគារអេ ជាន់ទី​១ បន្ទប់លេខ
១១១ មហាវិថីសុធារសកែងមហាវិថីសីហនុ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ)។
ទូរស័ព្ទលេខ 023 65 9999 5។
២. សាលាសិល្បះតន្ត្រី (Music Art School) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩A ផ្លូវលេខ
៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣.អាចទំនាក់ទំនងដើម្បីឲយើងខ្ញុំទៅទទួលយក តាមរយះទូរស័ព្ទលេខ 077 906120
/ 097 9402779

ដើម្បីតាមដានសកម្មភាព និងគម្រោងនានារបស់ក្លឹបយុវជនករុណា សូមចូលទៅកាន់ប្លក់
www.ky-club.blogspot.com ឬគ្រាន់តែចូលចុច Like នៅក្នុងទំព័រហ្វេសប៊ុកក្លឹបយុវជនករុណា
ដើម្បីទទួលនូវព័ត៌មានថ្មីៗបន្ថែម ។ សូមអរគុណ!

ដោយ៖ ក្លឹបយុវជនករុណា

Tags: donation mobile library charity