CamNews

កីឡា 

Messi បាក់មុខដោយសារ កីឡាករបាល់ទាត់ជើងថ្មីម្នាក់ ស៊ុតបាល់យ៉ាងអស្ចារ្យ នៅនឹងមុខខ្លួន (មានវីដេអូ)

វាមិនមែនជារឿងដែល Messi ត្រូវគេបំបាក់មុខប៉ុន្មានទេ តែវាជារឿងចំលែក ដែលកំពូលតារា
បាល់ទាត់ដ៏ល្បីចូលទៅលេងក្រុមណាមួយ តែត្រូវបានគេដណ្តើមមុខមាត់ ដោយកីឡាករជើង
ថ្មីម្នាក់ ។



បុគ្គលិកក្រុមហ៊ុនផ្នែក ហិរញវត្ថុម្នាក់ បានធ្វើអោយមានការភ្ញាក់ផ្អើល និង ទទួលបានការចាប់
អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគ្រាប់បាល់មួយគ្រាប់ ដែលស៊ុតដោយក្បាច់កាប់ចាន យ៉ាង
អស្ចារ្យ ។ Matt Eliason ជាកីឡាករ ដែលបានស៊ុតបាល់មួយគ្រាប់នោះ បាននិយាយថា វាមិន
មែនជារឿងងាយស្រួលទេ ដែលគេអាចលេងជាមួយនិង តារាបាល់ទាត់ល្បីៗទូទាំងពិភពលោក
ជាពិសេស Messi ។ Eliason បន្តថាដោយសារតែ ឳកាសនេះមិនងាយមាន គាត់ក៏ខំប្រឹងបញ្ចេញ
ថ្វីជើងអោយអស់លទ្ធភាព ហើយក៏អាចស៊ុតបាល់មួយគ្រាប់ដ៏អស្ចារ្យ លោកពិតជាសប្បាយចិត្ត
នឹងបាល់មួយគ្រាប់នេះណាស់ ។



Matt Eliason ដែលជាអតីតកីឡាករបាល់ទាត់ នៅក្នុងក្រុមប្រចាំសាលា Northwestern Wildcats
សហរដ្ឋអាមេរិច អាចនឹងក្លាយមុខព្រួញ របស់ក្រុមបាល់ទាត់ល្បីៗ ព្រោះរដូវកាលដោះដូរកីឡាករ
នៅមិនទាន់ចប់នៅឡើយទេ ៕

 


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: Messi barcelona football star matt eliason america charity