CamNews

កីឡាអន្តរជាតិ 

អង់គ្លេស-ស៊ុយអែត ៖ ការវាយសំរុកដ៏អស្ចារ្យ

ក្រុមជំរើសជាតិទាំងពីរបានសំដែងឲ្យទស្សនិកជន ឃើញនូការវាយសំរុកគ្នាមួយដែល
អស្ចារ្យ
គួរឲ្យចង់ទស្សនាជាទីបំផុត។

នៅក្នុងតង់ទី1 នៃការប្រកួត ក្រុមទាំងពីរមិនបានធ្វើការវាយសំរុកគ្នាខ្លាំងទេដោយធ្វើការស្ទាប
ស្ទង់គ្នាទៅវិញទៅមក។ មានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទី គឺរកបាន
ដោយកីឡាករ Carroll របស់ក្រុមជំរើសជាតិអង់គ្លេស។

ប៉ុន្តែចូលដល់តង់ទី2 អ្វីៗត្រូវបានផ្លាស់ប្តូរ។ ស៊ុយអែតបានបង្កើនល្បឿនក្នុងការវាយសំរុក
ចំណែកឯខាងអង់គ្លេសក៏មិនបានសម្ងំស្ងៀមឡើយ ដោយធ្វើការវាយបកយ៉ាងចាស់ដៃទៅ
លើស៊ុយអែតវិញផងដែរ ដែលធ្វើឲ្យទស្សនិកជនពេញចិត្តក្នុងការទស្សនាយ៉ាងខ្លាំង។

ក្រុមជំរើសជាតិអង់គ្លេសទទួលបានជ័យជំនះយ៉ាងអស្ចារ្យជាទីបំផុត

ស៊ុយអែតរកគ្រាប់បាល់បានពីរគ្រាប់ជាប់គ្នា ហើយបាននាំមុខអង់គ្លេសវិញ 2-1។ ប៉ុន្តែស្មារតី
និងសមត្ថភាពដ៏អស្ចារ្យរបស់អង់គ្លេស បានធ្វើឲ្យពួកគេរកបានគ្រាប់បាល់ពីរសំខាន់មកវិញ
ដោយកីឡាករ Walcott និង Welbeck។ ជាលទ្ធផលអង់គ្លេសឈ្នះស៊ុយអែត 3-2 ដែលលទ្ធផល
នេះអង់គ្លេសមានសង្ឃឹមយ៉ាងច្រើនទៅលេងក្នុងវគ្គជំរុះ1/4 បន្តទៀតដោយគ្រាន់តែយកស្មើពេល
ជួបអ៊ុយក្រែនជាការស្រេច៕

Video Highlight Goals England Vs Sweden

លទ្ធផល៖ អង់គ្លេស-ស៊ុយអែត (3-2)
រកបានគ្រាប់បាល់៖ អង់គ្លេស: Carroll 23', Walcott 64', Welbeck 78'
                          ស៊ុយអែត: Johnson 49' (ទាត់ចូលខ្លួនឯង), Melberg 59'
កីឡាករចូលប្រកួត៖

ដោយ៖ ណាណូ
ប្រភព៖ 24h

 



Tags: england sweden euro 2012 sports