CamNews

យល់ដឹង 

៥ប្រការដែល Facebook អាចជះផលអាក្រក់ ដល់ស្នេហារបស់អ្នក

Facbook គឺជាតំណភ្ជាប់មួយ ជួយឱ្យការងារ ឬទំនាក់ទំនងរបស់អ្នកប្រើប្រាស់ ទទួលបានជោគ
ជ័យ ប៉ុន្ដែ អ្វីក៏ដោយ ក៏តែងតែជាកាំបិតមុខពីរ ព្រោះវាអាចនឹងធ្វើឱ្យមានផលអាក្រក់ដល់ទំនាក់
ទំនងអាពាហ៍ពិពាហ៍របស់អ្នក។ ដើម្បីបញ្ចៀសបញ្ហា សូមស្វែងយល់ប្រការខាងក្រោម ៖



១. ចូរកុំទុកឱ្យគេ tag ផ្ដេសផ្ដាស

រូបថតមួយសន្លឹក មានតម្លៃស្មើនឹងពាក្យសម្ដីរាប់ពាន់ម៉ាត់។ អ្នកអាចនឹងត្រូវគេយល់ច្រឡំ នៅ
ពេលក្នុងរូបថតដែលត្រូវបាន  tag នោះ មានវត្តមានរបស់អ្នក និងមិត្តផ្ទុយភេទម្នាក់ នៅកន្លែង
ណាមួយ។ ដូច្នេះ ដើម្បីចៀសវាងការយល់ច្រឡំពីសំណាក់ដៃគូស្នេហារបស់អ្នក ចូរកុំបង្ហោះរូប
ថត ឬទុកឱ្យអ្នកដទៃ tag រូបថតដែលមានលក្ខណៈមិនប្រពៃ។

២. ការបង្ហោះ status អាចនាំឱ្យមានការយល់ច្រឡំ

ជួនកាលការបន្ទាន់សម័យ ឬការបង្ហោះ status មួយ នៅលើ timeline របស់អ្នក អាចនឹងបង្កបញ្ហា
ច្រើន ជាងអ្វីដែលអ្នកស្មាន។ ដូច្នេះ ប្រសិនមានគូដណ្ដឹង ឬមានគ្រួសាររួចហើយ ចូរកុំដាក់ថា
“នៅលីវ” ព្រោះវានឹងនាំឱ្យដៃគូស្នេហារបស់អ្នកខឹង។ អ្នកមិនគួរបណ្ដោយឱ្យអ្នកផ្សេង បង្ហោះរូប
ឬឃ្លាមិនល្អ នៅលើ "ជញ្ជាំងផ្ទះ" (Wall) របស់អ្នក។ ម្យ៉ាងទៀត អ្នកត្រូវតែប្រុងប្រយ័ត្ន ក្នុងការ
បង្ហោះខ្លឹមសារនៅលើ ប្រូហ្វាល របស់ខ្លួន។

៣. បញ្ចេញយោបល់ ខុស

មិនមានអ្វីដែលរំខាន ជាងការបញ្ចេញយោបល់ខុស ចំពោះអ្នក ឬអាពាហ៍ពិពាហ៍របស់អ្នក។
ការបញ្ចេញមតិខុសបែបនេះ និងនាំឱ្យមានពាក្យចចាមអារ៉ាមមិនល្អ ឮដល់ដៃគូជីវិត។ ប្រការ​នេះ
នឹងបង្កផលអាក្រក់ដល់ទំនាក់ទំនងរវាងអ្នក និងគូស្នេហ៍ ព្រោះវាបានបង្កើតឱ្យមានការសង្ស័យ។
ក្រៅពីនេះ អ្នកក៏ត្រូវប្រុងប្រយ័ត្ន នៅពេលបញ្ចេញមតិនៅលើ Wall ឬប្រូហ្វាល របស់អ្នកដទៃ។
ជួនកាល comment ខ្លីមួយ អាចបណ្ដាលឱ្យមានបញ្ហាច្រើន។

៤. ចូរ log out នៅពេលឈប់ប្រើ

នៅពេលដាក់គណនី facebook របស់អ្នក ឱ្យស្ថិតក្នុងស្ថានភាពបើកចូលដោយស្វ័យប្រវត្តិ វាអាច
ជាឱកាសមួយ  អនុញ្ញាតឱ្យអ្នកដទៃ   ប្រើប្រាស់គណនីរបស់អ្នក   ដើម្បីបង្ហោះអ្វីមួយដែលមាន
លក្ខណៈអាក្រក់   ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ   ឬទំនាក់ទំនងស្នេហារបស់អ្នក។  រាល់ពេលឈប់ប្រើ
facebook អ្នកត្រូវតែ log out ពិសេសគឺនៅពេល ប្រើប្រាស់កុំព្យូទ័ររួមនៅការិយាល័យ ឬនៅហាង
អ៊ីនធើរណិត។

៥. ប្រុងប្រយ័ត្នទៅលើពាក្យដែលបានបង្ហោះ

មានពេលខ្លះ ការខឹងសម្បារ ធ្វើឱ្យអ្នក មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយក៏បញ្ចេញមតិដែលមិន
ប្រកបដោយសីលធម៌។ ការបញ្ចេញមតិបែបនេះ អាចបណ្ដាលឱ្យខូចខាតដល់ទំនាក់ទំនងទាំង
ឡាយរបស់អ្នក៕

 

អត្ថបទ​សំខាន់ៗ ៖

ក្នុងរថយន្ដ កន្លែងណា មានសុវត្ថិភាពបំផុត?

ទិវាសិទ្ធិនារី ៖ ប្រុសៗគួរជូនអំណោយ បែបណាទើបល្អ?

ចង់បានកូនប្រុស ត្រូវពឹងលើអាហារ និងការមករដូវ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SL


Tags: Facebook affect love