CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ ៤នាក់ ​ដោយសារ​ក្រឡាប់ទូក​កម្សាន្ត​លើទឹក​ នៅសួនកម្សាន្ត Dreamworld នៃ​ប្រទេស​អូស្រ្តាលី

(ស៊ីដនី)៖ មនុស្សចំនួនបួននាក់បានបាត់បង់ជីវិត នៅក្នុងសួនកម្សាន្តមួយឈ្មោះថា Dreamworld នៅក្នុងទីក្រុង Gold Coast នៃប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

មន្រ្តីប៉ូលិសរដ្ឋQueensland បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា មនុស្សវ័យជំទង់ចំនួនបួននាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់មួយដែលបានកើតឡើងនៅវេលារសៀល នៅក្នុងការជិះ «The Thunder River Rapids Ride» ដែលវាអនុញ្ញាតឲ្យអ្នកដំណើរជិះលើទូកមួយដើម្បីធ្វើដំណើរ ឆ្លងកាត់លើចរន្តទឹកដែលកួចយ៉ាងវីវក់ នៅក្នុងល្បឿនដល់ទៅ ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្ថិតនៅក្នុង សួនកម្សាន្ត Dreamworld របស់ទីក្រុងGold Coast នៃប្រទេសអូស្រ្តាលី។


គួរបញ្ជាក់ដែរថាវាមិនទាន់ប្រាកដនៅឡើយទេថា តើគ្រោះថ្នាក់ខាងលើបានកើតឡើងដោយរបៀបណានោះ ប៉ុន្តែមានការរាយការណ៍មួយចំនួនបានអះអាងថា ទូកកម្សាន្តនោះបានក្រឡាប់ហើយ សង្កត់ពីលើ អ្នកដំណើរទាំងបួននាក់នោះ។ ខណៈពេលនេះមន្រ្តីប៉ូលិសរដ្ឋ Queensland នៃប្រទេសអូស្រ្តាលី រួមជាមួយនិងសួនកម្សាន្ត Dreamworld ក៏កំពុងតែរួមកម្លាំងគ្នាស៊ើបអង្កេតយ៉ាងល្អិតល្អន់ ទៅលើហេតុការណ៍គ្រោះថ្នាក់នេះផងដែរ៕

*ទៅមើលវីដេអូឯកសារដែលភ្ញៀវទេសចរ បានជិះទូកកំសាន្ត «The Thunder River Rapids Ride»


ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Australia Int news Hot news Breaking news