CamNews

ព័ត៌មានអន្តរជាតិ 

ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ ខាងជើង ប្រទេស

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរដ្ឋ    បានចេញផ្សាយអោយដឹងថា មនុស្ស ១៩ នាក់ ភាគ
ច្រើនជាក្មេងៗត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់គ្រោះធម្ម
ជាតិ ខ្បល់ព្យុះម៉ូសុង ខណៈពេលដែលក្រុមមនុស្ស ៤ នាក់ផ្សេងទៀត   នៅតែបន្តបាត់ខ្លួន
ស្របពេលដែលភូមិមួយចំនួនផ្សេងទៀត ក៏កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។

ក្រុមមនុស្សដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ ​​   ភាគច្រើនត្រូវបានស្លាប់ដោយសារតែ
បានជួបនូវការរអិលបាក់ដី នៅឯខេត្ត Zambales តំបន់ Luzon ភាគកណ្តាលប្រទេស នេះ
បើតាមការអោយដឹងពីភ្នាក់ងារសារព័ត៌មានរដ្ឋ   PNA   បន្ទាប់ពីមាន ការដកស្រង់សេចក្តី
ថ្លែងការណ៍ពីក្រុមប្រឹក្សាគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់។

លើសពីនេះ    ប្រភពសារព័ត៌មានរដ្ឋមួយនេះ  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរ
ថា យ៉ាងហោចណាស់ ក្មេងតូចដែលមានអាយុក្រោម ១២ ឆ្នាំ  ត្រូវបានសា្លប់បាត់បង់អស់
ជាច្រើននាក់  ក្នុងករណីគ្រោះថ្នាក់ធម្មជាតិលើកនេះ ។  គួររំឭកផងដែរថា ជារៀងរាល់ឆ្នាំ
ប្រទេសនេះ (    ភីលីពីន )  តែងតែទទួលរងឥទ្ទិពលគ្រោះថ្នាក់ធម្មជាតិ  ខ្បល់ព្យុះមូសុង
ដោយនៅក្នុងនោះ បានធ្វើអោយមានជំនន់ទឹកភ្លៀង ក៏ដូចជាករណីរអិលបាក់ដីផងដែរ។

បន្ថែមពីលើនេះ នាយកដ្ឋានការពារគ្រោះថ្នាក់ធម្មជាតិប្រចាំតំបន់   បានអះអាងអោយដឹង
ថា មកទល់នឹងវេលាព្រឹកថ្ងៃអង្គារកន្លងទៅនេះ  ខេត្តមួយចំនួន   ដែលនៅឯភាគខាងជើង
ប្រទេស     បន្តរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដដែល  ខណៈកំពស់ទឹកមានកំពស់
ប្រមាណជាង ១,២ ម៉ែត្រ ស្របពេលដែលមនុស្សជាង ១១,០០០ នាក់មកពីជុំវិញប្រទេស
បានរងផលប៉ះពាល់អវិជ្ជមាន ខណៈបានជួបនឹងគ្រោះថ្នាក់ធម្មជាតិលើកនេះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖ ពិសិដ្ខ
ប្រភព ៖ CNN


Tags: Manila Whale shark philippines shark dead sea