CamNews

ព័ត៌មានអន្តរជាតិ 

ដល់ចឹង នឹកឃើញ កាលកោះពេជ្រ :( ជាន់គ្នា ស្លាប់អស់ ២នាក់ នៅក្នុងការប្រគុំតន្រ្តី Rock យប់ម្សិលម្ងៃ

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀត មានតាំង ពីរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីរត់ជាន់គ្នា នៅឯកម្មវិធីប្រគុំតន្រ្តីដ៏ធំមួយ នៅក្នុងប្រទេស អាហ្សង់ទីន ។ 



កម្មវិធីប្រគុំតន្រ្តី Rock ដ៏ធំកាលពីរាត្រីថ្ងៃសៅរ៍ នៅឯភាគខាងកើតទីក្រុង Olavarria បានក្លាយទៅ ជាកន្លែងមានគ្រោះថ្នាក់ បន្ទាប់ពីក្រុមមនុស្សដ៏ច្រើនកុះករបានសម្រុកទៅកាន់ឆាកតន្រ្តី នៅពេល​មានការសម្តែងពីតារាចម្រៀងចប់ ។ អ្នករៀបចំកម្មវិធីឲ្យដឹងថា អ្នកគាំទ្រប្រមាណ ២៥០,០០០​នាក់ បានចូលរួមការប្រគុំតន្រ្តី ដែលត្រូវបានធ្វើឡើងដោយតារាចម្រៀង រ៉ក Solari និងក្រុមរបស់ គាត់ ។ អភិបាលក្រុង គូសបញ្ជាក់ឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ គឺមិនអាចគ្រប់គ្រងបាន ក៏ព្រោះ តែចំនួនអ្នកចូលរួមមានច្រើនហួសពីការស្មាន ។ 



របាយណ៍បញ្ជាក់ឲ្យដឹងថា វិនាទីអំឡុងពេលកើតហេតុ Solari បានផ្អាកការសម្តែងរបស់ខ្លួនជា ច្រើនលើកច្រើនសា និងទទូចឲ្យសន្តិសុខទៅជួយបណ្តាអ្នកគាំទ្រ​ដែលបានដេកដួលទៅនឹងដី ។ មានពេលមួយនោះ តារាចម្រៀង Solari បាននិយាយថា ៖ មាននរណាគេដួលសន្លប់ឬ? តើមាន អ្វីកើតឡើងនៅក្រោមនោះ? ពិតជាមានមនុស្សដេកដួលមែន សន្តិសុខ!! សន្តិសុខ!! ​ឆាប់ឡើង ឆាប់មួយជួយសង្គ្រោះពួកគេចេញពីទីនេះ ។ បន្ថែមពីលើនេះ អភិបាលក្រុង លោក  Ezequiel Galli គូសបញ្ជាក់ ដល់ សារព័ត៌មានក្នុងស្រុកឲ្យដឹងថា មនុស្ស ១២នាក់ផ្សេងទៀត ដែលរងរបួស នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 

 


Tags: Argentina Int news Hot news Breaking news