CamNews

ព័ត៌មានអន្តរជាតិ 

អនុប្រធាន Facebook ត្រូវតុលាការ ចាប់ឃាត់ខ្លួន ក្រោយបដិសេធដដែលៗ មិនប្រគល់ទិន្នន័យអ្នកប្រើប្រាស់

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសពីប្រទេស ប្រេស៊ីល បានធ្វើការចាប់ឃាត់ខ្លួន អនុប្រធានក្រុមហ៊ុន បណ្តាញសង្គមយក្ស ហ្វេសប៊ុក ប្រចាំ អាមេរិកឡាទីន ។  មានសញ្ជាត្តិ ជាជនជាតិ អាហ្សង់ទីន លោក Diego Dzodan បានបដិសេធម្តងហើយម្តងទៀត តាមដឺកាតុលាការ ក្នុងការមិនប្រគល់ ទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន ទៅអោយមន្រ្តីពាក់ព័ន្ធ ដែលបើកការស៊ើបអង្កេតបទឧក្រិដ្ឋ ការ រថពន្ធគ្រឿងញៀនខុសច្បាប់ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រទេស ប្រេស៊ីល ។

ជាការពិត ការចាប់ឃាត់ខ្លួន លោក Diego Dzodan គឺជាប់ពាក់ព័ន្ធជាមួយសេវាកម្ម Message WhatsApp ដែលជាកម្មសិទ្ធ របស់ក្រុមហ៊ុន ហ្វេសប៊ុក ។ សេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុន ហ្វេស ប៊ុក បានលើកឡើងអោយដឹងថា ការចាប់ឃាត់ខ្លួនលើកនេះ គឺជាវិធានការខ្លាំងក្លា និងមិនសមា មាត្រទាល់តែសោះ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ដឺកាចាប់ឃាត់ខ្លួន លោក Dzodan គឺ ត្រូវបានធ្វើឡើងក្រោយពីមានការបង្គាប់បញ្ជា ពីអង្គចៅក្រម មកពីភាគខាងជើងឆៀងខាងលិច រដ្ឋ Sergipe ។ លោកត្រូវបានចាប់ឃាត់ខ្លួននាវិនាទីលោកចេញពីផ្ទះនាព្រឹកថ្ងៃអង្គារកន្លងទៅនេះ នាទីក្រុង Sao Paulo ។

ចៅក្រម Marcel Maia Montalvao បានចេញសេចក្តីប្រកាស ២ កាលពីលើកមុខ​ស្តីពីការពិន័យ ប្រឆាំងក្រុមហ៊ុន ហ្វេសប៊ុក ដែលតែងតែបដិសេធមិនប្រគល់ទិន្នន័យអ្នកប្រើប្រាស់ WhatsApp ។ លោកបន្តឲ្យដឹងថា តម្រូវការទិន្នន័យទាំងនោះ ពិតជាចាំបាច់ ពីព្រោះថាវាគឺជាផ្នែកមួយនៃការ ស៊ើបអង្កេតឯករាជ្យ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ជួញដូរគ្រឿងញៀនខុសច្បាប់ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី