CamNews

មិនគួរឲ្យជឿ 

បុរស​ម្នាក់​អង្គុយស៊ី​កូន​កណ្តុរ​ទាំងរស់​ ក្លែម​ជា​មួយ​ស្រា​បៀរ ឃើញ​ហើយ​គួរ​ឲ្យ​រអើម

(ចិន)៖ អង្គការ PETA បានជម្រុញឲ្យសាធារណជន ជួយសហការផ្តល់ព័ត៌​មាន បន្ទាប់ ពីបុរសម្នាក់បានថតរូបវីដេអូខ្លួនឯង កំពុងស៊ីកូនកណ្តុររស់ជាច្រើនក្បាល ក្លែមជាមួយស្រាបៀរទៀតផង។

Mimi Bekhechi គឺជានាយក​ អង្គការមូលនិ​ធិ PETA ចង់ឲ្យមានការចោទប្រកាន់បុរស ដែលស៊ីកណ្តុរជាច្រើនក្បាលនោះ ពីបទប្រព្រឹត្តទង្វើឃោរឃៅ លើសត្វដែលប្រទេសជាច្រើន លើពិភពលោក នាំគ្នាថ្កោលទោស និងចេញបម្រាមមិនឲ្យមនុស្ស ស៊ីសត្វរស់ឡើយ សូម្បីប្រទេសចិន ក៏មានច្បាប់នេះដែរ។

តាម​រយៈរូបភាពវីដេអូ ដែលត្រូវបានគេយកទៅបង្ហោះនោះ បង្ហាញពីបុរសម្នាក់មិនត្រូវ​បាន ស្គាល់អត្ត សញ្ញាណ កំពុងផឹកស្រាបៀរមុននឹងយកចង្កឹះ ចាប់ទាញយកកូនកណ្តុររស់ ស៊ីជាអាហារ មើលទៅគួរឲ្យរអើមណាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news