CamNews

កីឡាអន្តរជាតិ 

លោក Ryan Giggs គ្រោងនឹងរលាស់ខ្លួនទៅកាន់ក្លឹប Swansea City ជាគ្រូបង្វឹកវិញម្ដង នារដូវកាលថ្មី

ព័ត៌មានកីឡា៖ លោក Ryan Giggs ដែលបង្អែកខ្លួនក្នុងទឹកដី Man United អស់រយៈពេលដ៏យូរ មិនក្រោម ២០​ឆ្នាំនោះ ចាប់តាំងពីតំណែងជាកីឡាករ តរហូតមកដល់ជាជំនួការរបស់គ្រូបង្វឹកពីរជំនាន់ បានគ្រោងនឹង​រលាស់ខ្លួនទៅជាគ្រូបង្វឹកវិញម្ដង ទៅកាន់ក្លឹប Swansea City ។ នេះបើយោងតាមការចុះផ្សាយពី របាយការណ៍ Manchester Evening News។

លោក Ryan Giggs បច្ចុបុ្បន្នគឺជាបុគ្គលចំនិតបំផុត ក្បែរខ្លួនលោក Louis Van Gaal ក្នុងតំណែងជាជំនួយ​ការ យ៉ាងសំខាន់ ហើយដំណឹងកន្លងមកក៏បានឲ្យដឹងដែរថា លោកគ្រោងនឹងចូលខ្លួនគ្រងតំណែង ជំនួស Louis Van Gaal នា​ពេលខាងមុខបន្ទាប់ចូលនិវត្ដនៅឆ្នាំ ២០១៧។ តែទោះបីជាយ៉ាងណាក៏ដោយ លោក ​Ryan Giggs ត្រូវបានគេដឹងថា លោកកំពុងតែរៀបចំខ្លួននឹងឆ្លើយតបទៅកាន់សំណើរ ក្លឹប Swansea City ដើម្បី​ក្ដាប់យកឱកាសតំណែងជាអ្នកគ្រប់គ្រងនៅទីនោះ បន្ទាប់ពីក្លឹបនេះ បានដិសេធនឹងសំណើរថ្មីរបស់គ្រូបង្វឹកនាពេលបច្ចុប្បន្ន ។ 

លោក  Huw Jenkins ប្រធានក្លឹប Swansea City មានបំណងចង់ទាក់ទងលោក Ryan Giggs មកគ្រប់គ្រង​បន្ដតំណែងលោក Garry Monk ព្រោះគាត់ចង់បានអ្នកធ្លាប់មានបទពិសោធន៍ បម្រើការក្នុងក្លឹបនៅ Premier ​​League ដូច្នេះគាត់មើលឃើញ Ryan Giggs ជាបុគ្គលដំបូងគេបង្អស់ ។ 

លោក Ryan Giggs គឺជាសមាជិកកីឡាករទាំងបួន ដែលធ្វើឲ្យក្លឹប Man United មានភាពល្បីល្បាញដោយស្ថិតក្រោមការបណ្ដុះបណ្ដាលពីលោក Sir Alex Ferguson កន្លងទៅ។ ហើយលើសពីនេះទៅទៀត គាត់ក៏ជាមិត្ដសម្លាញ់របស់​ លោក Gary Neville ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹករបស់ក្លឹប Valencia ទើបតែតែងតាំងកាលពីសប្ដាហ៍មុន។ ហើយលោក កាលពីឆ្នាំ ២០១៤ ត្រូវបានតែងតែជាជំនួយការរបស់លោក Moyes ដោយស្ថិតក្រោមការឧទ្ទេសនាមពីលោក Sir Alex Ferguson។ សរុបសេចក្ដីមក លោក Ryan Giggs ចូលខ្លួនក្នុងក្លឹប Man United តាំងពីអាយុ ១៤ឆ្នាំម្ល៉េះ ហើយគាត់បច្ចុប្បន្នមានអាយុ ៤០ទៅ ហើយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Football Ryan Giggs Man United Swansea City