CamNews

ព័ត៌មានអន្តរជាតិ 

ទស្សនាវីដេអូដែលក្រុមជួយសង្រ្គោះរកឃើញមនុស្សទាំង ១៣ នាក់ ដែលបាត់ខ្លួនក្នុងរោងភ្នំ

ថៃ ៖ រឿងរ៉ាវបាត់ខ្លួនរបស់ ក្មេងប្រុស ១២ នាក់ និងបង្វឹករបស់គេម្នាក់ បានក្លាយជាប្រធានដ៏ក្តៅគកុក និងធ្វើឲ្យមហាជនព្រឺសម្បុរយ៉ាងខ្លាំង ក្រោយពីបានស្តាប់រឿងរ៉ាវនាៗពាក់ព័ន្ធជាមួយនិងប្រវត្តិរបស់រោងភ្នំនាងដេក នៅឯប្រទេសថៃ ។ 

កាលពីយប់ថ្ងៃទី ០២ ខែកក្កដា កន្លងទៅនេះ មានប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គេបានរកឃើញមនុស្សទាំង ១៣ នាក់ដែលបានជាប់នៅក្នុងរោងភ្នំនោះហើយ ។ ប៉ុន្តែនៅពេលដែលរកឃើញ ក្រុមជួយសង្រ្គោះបានប្រាប់ថា ត្រូវចំណាយពេលដល់ ៤ ម៉ោង ដើម្បីជួយក្មេងៗឲ្យចេញមកក្រៅបាន ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្មេងៗទាំង ១២ នាក់ និងគ្រូម្នាក់ បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ២៣ ខែមិថុនា ។ តោះទៅទស្សនាវីដេអូដែលក្រុមជួយសង្រ្គោះរកឃើញមនុស្សទាំង ១៣ នាក់ ដែលបាត់ខ្លួនក្នុងរោងភ្នំ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: International news