CamNews

ព័ត៌មានអន្តរជាតិ 

ឧបទ្ទីបកូរ៉េ ជួបគ្នាជាលើកដំបូង ក្រោយរដ្ឋាភិបាល ប្រទេស កូរ៉េខាងជើង លេងធម៌ក្តៅ ប្រហារជីវិត ពូរបស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ កូរ៉េទាំងពីរ បានជួបគ្នា ជាលើកដំបូង កាលពីថ្ងៃព្រហស្បត្តិ៍ ព្រឹកមិញនេះ បន្ទាប់ពី មាន ករណី កាត់ទោសប្រហារជីវិត ពូរបស់ខ្លួន ពីសំណាក់មេដឹកនាំ ប្រទេសកូរ៉េ ខាងជើង គីម ជុងអ៊ុន ។ កិច្ចពិភា ក្សាលើកនេះ គឺបន្ត ការចរចារ ទៅលើ តំបន់ឧស្សាហកម្មរួមគ្នាមួយ ខណៈការព្រួយ បារម្ភ នៅតែបន្ត កើត ឡើង ស្របពេលដែល មានករណី អស្ថេរភាព នៅក្នុងក្រុង ព្យុងយ៉ាង នេះបើយោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ។

គួរបញ្ជាក់ផងដែរថា ជំនួបកិច្ចប្រជុំ ចុងក្រោយ បង្អស់ របស់ប្រទេសកូរ៉េ ទាំងពីរនេះ ត្រូវបានធ្វើ ឡើងកាលពី ពេលកន្លងទៅ នៅក្នុងខែ កញ្ញា ស្តីពី តំបន់ឧស្សាហកម្ម Kaesong ដែលមានទីតាំង នៅជិត ព្រំប្រទល់ដែន ប្រទេស កូរ៉េទាំងពីរ ខណៈបាន បើកទ្វារ សាជាថ្មីម្តង ក្រោយពី បានបាត់ អស់រយៈពេលជាង ៥ ខែ បន្ទាប់ពី មានបញ្ហា ប្រឈម ខាងវិស័យយោធា ដាក់គ្នា ។ ប្រធានគណៈប្រតិភូ របស់ កូរ៉េខាងត្បូង លោក គីម គីវុង បាន ផ្តល់ជាកិច្ចសម្ភាសន៍ មុនពេល ឆ្លងព្រំប្រទល់ដែន អោយដឹងថា ពួកយើង នឹងពិនិត្យឡើងវិញ នូវអ្វី ដែលបាន ព្រមព្រៀងគ្នា កាលពីពេលកន្លងទៅនេះ ស្តីពី ការអភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម Kaesong ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ថ្មីៗនេះ គណៈប្រតិភូបរទេស ដោយនៅក្នុងនោះ រួមមាន មន្រ្តីការ បរទេស G20 ផងដែរនោះ បានធ្វើដំណើរទស្សនកិច្ច របស់ខ្លួន ទៅកាន់ តំបន់ឧស្សាហកម្ម Kaesong ខណៈវា គឺជាការទទូច ចង់បាន អោយមានការវិនិយោគ ពីជនបរទេស ដោយសង្ឃឹមថា ការចូលរួម របស់ពួកគេ នឹង បង្ការ កុំអោយ រដ្ឋាភិបាល ប្រទេស​ កូរ៉េខាងជើង បិទ តំបន់ ឧស្សាហកម្មមួយនេះ នាពេលអនាគត សាជាថ្មី ម្តងទៀត ។

លោកសាស្រ្តាចារ្យ Yang Moo-Jin ​មកពី សកលវិទ្យាល័យ University of North Korean បានគូសបញ្ជាក់ ដល់ ទីភ្នាក់ងារ សារព័ត៌មាន បរទេស AFP អោយដឹងថា រដ្ឋាភិបាល កូរ៉ខាងជើង ក៏កំពុងតែព្យាយាម ស្វែងរកនូវ ដំណោះស្រាយ ដ៏ល្អណាមួយ ដោយនឹងមិន មានផលប៉ះពាល់ ជាមួយនឹងទំនាក់ទំនង អន្តរជាតិ ខណៈនឹង មានការដោះស្រាយ ជាមួយ កូរ៉េខាងត្បូង។​ ជាមួយពេលដូចគ្នាដែរ លោក គីម ជុងអ៊ុន និងបន្ត រក្សាបាននូវ ការអត់ធ្មត់ របស់ខ្លួន ដើម្បីកាត់បន្ថយ នូវភាព តានតឹង ដល់ប្រជាជន ក្នុងស្រុក ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ indiatimes


Tags: North korea South korea Seoul Pyongyang Int news Asia