CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយការពិត ISIS មុនស្លាប់ ចេះធ្វើបុណ្យ​​ សន្សំកុសល ការពារ មនុស្ស ៤នាក់ រួច....

ព័ត៌មានអន្តរជាតិ ៖ សកម្មជន ISIS ម្នាក់ ក្នុងចំណោម សកម្មជន ISIS ដទៃផ្សេងទៀត ដែលបានធ្វើ ការវាយប្រហារគ្រាប់បែកនៅក្នុងទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Najim Laachraoui ធ្លាប់បានការពារអ្នកកាសែតបារាំង៤ រូប ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុងប្រទេសស៊ីរី កាលពីអំឡុងឆ្នាំ ២០១៣-២០១៤ នេះបើយោងតាមការគូស បញ្ជាក់ដោយផ្ទាល់ពីសំណាក់ អតីតចំណាប់ខ្មាំង ខណៈពេលក្រោយមកទៀត​ចំណាប់ខ្មាំងទាំងនោះ ត្រូវបានដោះលែង



ប្រភពពីមេធាវី អតីតចំណាប់ខ្មាំង ២ រូប គូសបញ្ជាក់ដល់សារព័ត៌មាន ប្រទេស បារាំង ឲ្យដឹងថា នៅ អំឡុងឆ្នាំ ២០១៣-២០១៤នោះ សកម្មជន ISIS លោក Laachraoui ត្រូវបានគេស្គាល់ឈ្មោះថា "Abou Idriss" ។ សេចក្តីរាយការណ៍ បន្តឲ្យដឹងថា រាល់ចំណាប់ខ្មាំង ដែល ISIS ចាប់ ឃាត់ខ្លួនទាំងអស់ ត្រូវបានដោះលែង ឲ្យមានសេរីភាព អំឡុងខែ មេសា ឆ្នាំ ២០១៤ ។ 



ប្រភពឲ្យដឹងថា សកម្មជន ISIS Laachraoui និង Ibrahim el-Bakraoui បានស្លាប់បាត់បង់ជីវិត នៅ ពេលដែលពេលដែលពួកគេបើកការវាយប្រហារ  ភារវកម្ម នៅអាកាសយានដ្ឋាន ក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក Brussels Zaventem Airport មួយខែកន្លងទៅនេះ ដែលបានសម្លាប់មនុស្ស សរុប ៣២ នាក់ ។ ករណីបែកធ្លាយការពិត ពីតួនាទី Laachraoui ថាជា សន្តិសុខគុកនៅក្នុងប្រទេស ស៊ីរី នោះ គឺជាការអះអាង ពីមេធាវី Marie-Laure Ingouf ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: ISIS Hot news Int news Breaking news US