CamNews

ព័ត៌មានអន្តរជាតិ 

នាវា​ទ័ពជើងទឹកថៃ បាញ់ទូកនេសាទវៀតណាម បណ្ដាលឱ្យពីរនាក់រងរបួស

ទំព័រ​ TTXVN របស់វៀតណាម ដកស្រង់សំដី​របស់មន្ត្រីស្ថានទូតវៀតណាម នៅប្រទេស​ថៃ ឱ្យ
ដឹងថា នៅវេលា​ម៉ោង​ ១៤ ថ្ងៃទី ៨កក្កដា នាវា​របស់កង​ទ័ពថៃ បានបាញ់ប្រហារ​ទៅលើ​ទូកនេសាទ
​បីគ្រឿង​របស់វៀតណាម។

ទូកនេសាទវៀតណាម

ទូកនេសាទខាងលើ មានស្លាកលេខ​បញ្ជាក់ថា ពួកគេ​មកពីខែត្រ​បឺនត្រែ ប្រទេស​វៀតណាម។
ទូកនេសាទទាំងនេះ ត្រូវគេ​ជឿថា បានចូលនេសាទ​ក្នុងដែនសមុទ្ររបស់ថៃ។ ទូកនេសាទ​ពីរ
គ្រឿង​របស់វៀតណាម បានប៉ះទង្គិច​ជាមួយ​នឹង​នាវា​ថៃ បណ្ដាលឱ្យទូកនេសាទ ត្រូវលិច​។

លោក​ង្វៀនហៃង៉ុក មន្ត្រី​ស្ថានទូក​វៀតណាមប្រចាំប្រទេស​ថៃថ្លែងថា ការបាញ់ប្រហារ​នេះ បាន
បណ្ដាលឱ្យ​អ្នកនេសាទពីរនាក់រងរបួស​។ អ្នកនេសាទ​ទាំង​នេះ​ ត្រូវបានកងទ័ពថៃ ដឹកឡើង​គោក
តាមរយៈឧទ្ធម្ភាគចក្រ ហើយបច្ចុប្បន្ន កំពុង​ត្រូវបានឃុំខ្លួននៅតំបន់២ នៃ​មូលដ្ឋាន​ទ័ពជើងទឹក
ថៃ។

តាមគម្រោង នៅថ្ងៃទី ១១នេះ ក្រុមអ្នកនេសាទខាងលើ នឹង​ត្រូវបានបញ្ជូនឡើងតុលាការ ហើយ
ពួកគេ​អាចនឹង​ត្រូវ​ចោទប្រកាន់ពីបទ ឆ្លង​ដែន និងនេសាទខុស​ច្បាប់។

នេះគឺជាលើកទីពីរហើយ​ដែល នាវា​នៃកងទ័ព​ជើងទឹកថៃ បាញ់ប្រហារ​ទៅលើ​ទូកនេសាទវៀត
ណាម បណ្ដាលឱ្យមានអ្នករងរបួស។ កាលពីដើមខែកញ្ញា​ ឆ្នាំ ២០១៥ នាវា​ថៃ ក៏បានបាញ់ទៅ
លើ​ទូកនេសាទវៀតណាម បណ្ដាលឱ្យអ្នកនេសាទម្នាក់ស្លាប់ផងដែរ។

ក្រសួង​ការបរទេស​វៀតណាម បាន​ផ្ញើ​លិខិត​ទៅកាន់ប្រទេស​ថៃ ដើម្បី​ស្នើឱ្យ​ប្រទេស​ ធ្វើការស៊ើប
អង្កេត​ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹង​កាត់ទោស​។ ប៉ុន្តែ មកដល់ពេលនេះ ភាគីថៃ មិនទាន់បាន
ឆ្លើយតប់នៅឡើយ។

សូមរំលឹកថា ទូកនេសាទវៀតណាម ជារឿយៗតែងតែ​ចូលនេសាទ​នៅលើដែនទឹក​របស់ប្រទេស​
ក្បែរខាង​ខ្លួន មានដូចជា​ថៃ កម្ពុជា ឬ​ម៉ាឡេស៊ី ហើយក្នុងករណី​ខ្លះ ទូកនេសាទ​វៀតណាមក៏​ត្រូវ
កងទ័ព​ប្រទេស​ទាំង​នោះ (លើកលែងតែប្រទេស​កម្ពុជា) បាញ់ប្រហារ​ ដូចក្នុងករណីខាងលើ។
កាលពីឆ្នាំ ២០១៥ ក៏មានករណី​ស្រដៀង​នេះដែរ ប៉ុន្តែពេលនោះគឺនាវា​ឥណ្ឌូនេស៊ី​ ដែលបានបាញ់
កំទេស​ទូកនេសាទ​វៀតណាមច្បាប់ចំនួនបីគ្រឿងផងដែរ នេះបើតាមទំព័រ defence.pk

ប្រែសម្រួល ៖ តារា


Tags: នាវា​ទ័ពជើងទឹកថៃ ទូកនេសាទវៀតណាម