CamNews

កីឡាអន្តរជាតិ 

ក្លឹប Shanghai ​របស់ចិន​ ត្រៀមចំណាយ​ ៧៤លានដុល្លារ​ ទិញ​ Oscar​ ពី Chelsea

(សៀងហៃ)៖ ក្លឹបបាល់ទាត់អាជីព Shanghai របស់ចិន បានកំពុងត្រៀមកញ្ចប់ថវិកាច្រើនមហាសាល  ៧៤លានដុល្លារ (ប្រមាណ ៦០លានផោន) ដើម្បីទិញកីឡាករខ្សែបម្រើប្រយុទ្ធ Oscar ពីក្លឹបតោខៀវ Chelsea  ក្នុងអំឡុងទិញ-ដូរកីឡាករនាខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៧ នេះថា កីឡាករវ័យ ២៦ឆ្នាំ ជនជាតិប្រេស៊ីល អាចនឹងក្លាយជាកីឡាករទី៣ ដែលមានតម្លៃខ្លួនថ្លៃបំផុតដែល ផ្លាស់ទៅលេងក្នុងលីគកំពូល របស់ចិន ដោយនឹងទទួលបានប្រាក់ពលកម្មជាតិ ៥០ម៉ឹនដុល្លារក្នុង១សប្តាហ៍។

តែយ៉ាងណាក៏ដោយ ការផ្ទេរនេះអាចនឹងកើតមានឡើង គ្រាដែលកីឡាករវ័យក្មេង Oscar មិនសូវបានគ្រូបង្វឹកថ្មី Antonio Conte ដាក់ចូលលេងនោះទេនារដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Diego Costa កំពុងតែឡើងជើងខ្លាំង  និងបានជួយឲ្យក្លឹបឈរនៅកំពូលតារាងដាច់ ៦ពិន្ទុនោះ។

Oscar នឹងក្លាយជាកីឡាករទី៦ ដែលបានចាកចេញពីទឹកដីអឺរ៉ុប ផ្លាស់មកលេងនៅទឹកដីទ្វីបអាស៊ីវិញ  ជាមួយនឹងកីឡាករឆ្នើមៗរបស់ពិភពលោកមានដូចជា Hulk, Alex Teixeira, Jackson Martinez, Ramires  និងកីឡាករ Elkeson ជាដើម៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Shanghai China Hot news Airport Blast Bomb