CamNews

ព័ត៌មានអន្តរជាតិ 

"បាញ់ទៀតហើយ" បាញ់ប្រហារ សម្លាប់ ប៉ូលីសអាមេរិក ៣រូប ទាំងមិនដឹងមូលហេតុនៅឡើយ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីសសហរដ្ឋអាមេរិក ៣នាក់ រងនូវការបាញ់ប្រហារសម្លាប់ ខណៈ ប៉ូលីស ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្រោយពីមានការវាយប្រហារ បាញ់ប្រហារ គ្រាប់ពិតនៅភាគ ខាងត្បូងទីក្រុង Baton Rouge សហរដ្ឋអាមេរិក ។ 




ជនដៃដល់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបាញ់សម្លាប់នៅទីតាំងកើតហេតុខណៈអាជ្ញាធរបានគិតថា ឧក្រិដ្ឋជនរូបនេះ ចេញធ្វើសកម្មភាពតែម្នាក់ឯង។ របាយការណ៍មុននេះបន្តិច ធ្លាប់គូសបញ្ជាក់អោយ ដឹងថា ឧក្រិដ្ឋជនវាយប្រហារ អាចមានគ្នាលើសពី មួយនាក់ ។ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ ការវាយប្រហារលើកនេះ គឺជាចេតនាអ្វីអោយពិតប្រាកដ ឬក៏ការវាយប្រហារលើកនេះ​ អាចជាប់ទាក់ ទងទៅនឹងការវាយប្រហារប្រឆាំងមន្ត្រីប៉ូលីស ដែលបានបាញ់ប្រហារ បុរសស្បែកខ្មៅ នៅសហរដ្ឋអា មេរិកកាលពី២សប្តាហ៍កន្លងទៅនេះ ។ គួរបញ្ជាក់ថា ការបាញ់ប្រហារជនជាតិស្បែកខ្មៅ ២ រូប ពោល គឺបាញ់ប្រហារសម្លាប់លោក Alton Sterling និងជនជាតិស្បែកខ្មៅម្នាក់ទៀតនៅរដ្ឋ Minnesota សហ រដ្ឋអាមេរិកនោះ នាំមកនូវការបាតុកម្មទូទាំងសហរដ្ឋអាមេរិក ដោយសម្តែងភាពមិនពេញចិត្ត ទៅលើ ចំណាត់ការនគោបាលអាមេរិក បាញ់សម្លាប់ជនជាតិស្បែកខ្មៅ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បណ្តាលឲ្យ មានការវាយប្រហារសងសឹកដូចគ្នាដែរ ទៅលើនគោបាលអាមេរិក ពីសំណាក់អតីតយោធាអាមេរិក ស្បែកខ្មៅ ដែលបានបាញ់សម្លាប់ ប៉ូលីសអាមេរិក ៥នាក់ នៅទីក្រុង Dallas សហរដ្ឋអាមេរិក ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: US Orlando Shooting Nightclub