CamNews

ព័ត៌មានអន្តរជាតិ 

បន្សល់ត្រឹមតែពាក្យ សុំទោស យុវតីវ័យ ២១ ឆ្នាំលោតចុះពីលើយន្តហោះ ស្លាប់បាត់បង់ជីវិត

ព័ត៌មានអន្តរជាតិ ៖​ យុវតីវ័យ ២១​ ឆ្នាំម្នាក់ ជាជនជាតិតៃវ៉ាន់ មានត្រកូល  Su ត្រូវបានរក
អោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលោតចុះពីលើយន្តហោះដឹកអ្នកដំណើរ
ធន់តូចមួយគ្រឿង   បន្ទាប់ពីហោះបានរយៈកំពស់ជាង  ១០០ ម៉ែត្រ  នេះបើតាមការដក
ស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន  បរទេស  អាស៊ីវ័ន  ដែលទើបតែបានចេញ
ផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីម្សិលមិញ ពោលគឺបានកើត
ឡើងនៅឯទីប្រជុំជន Guanshan ស្រុក Taitung ប្រទេសតៃវ៉ាន់។ យ៉ាងណាមិញប្រភព
សារព័ត៌មានដដែលបន្ថែមថា​ នាង Su គឺជាយុវតីជនជាតិតៃវ៉ាន  ដែលមានឪពុកជាវេជ្ជ
បណ្ឌិត។

ដោយឡែក បើយោងតាមសម្តីមិត្តភក្កិស្រី   របស់ជនរងគ្រោះផ្ទាល់  ដែលជាអ្នកជួលផ្ទះ
នៅតំបន់កើតហេតុនេះ     បានអោយដឹងថា  មានពេលមួយនោះ បន្ទាប់ពីពួកយើងបាន
ធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើរតូចមួយ ស្រាប់តែ នាង Su  បានលោតចុះពីលើ
យន្តហោះទៅវិញ បន្ទាប់ពីយន្តហោះធន់តូចមួយគ្រឿងហោះបានរយៈកំពស់ជាង១ ០០
ម៉ែត្រ ក្រោយពីហោះបានប្រាំនាទី។

គួរបញ្ជាក់ផងដែរថា    នាងខ្ញុំពិតជាមិនបានចាប់អារម្មណ៍ នូវឥរិយាបថប្លែកៗរបស់នាង
នោះទេ នាខណៈនោះ   តែដឹងអីថា   វាបែរអាចកើតមានឡើងនូវករណី មួយនេះទៅវិញ
ស្របពេលដែលនាងបានបន្សល់នូវពាក្យមួយឃ្លាតែប៉ុណ្ណោះ គឺ "សុំទោស" ។

ទន្ទឹមនឹងនេះ     បន្ទាប់ពីមានការផ្តល់ព័ត៌មានដល់ឪពុករបស់នាង  គាត់ក៏បានមកដល់
តំបន់នេះ ដើម្បីសហការជាមួយនឹងក្រុមមន្រ្តីប៉ូលីសជំនាញ ក្នុងការតាមដានស៊ើបអង្កេ
តរកមូលហេតុពិត    នៃការស្លាប់បាត់បង់ជីវិតរបស់នាង   ដោយមានទាន់មានលទ្ធភាព
ភស្តុតាងណាមួយបញ្ជាក់បានថា នាងពិតជាធ្វើអត្តឃាតអោយពិតប្រាកដនោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news video news pics