CamNews

កីឡាអន្តរជាតិ 

វែកមុខ ខ្សែប្រយុទ្ធដ៏អាថ៌កំបាំង របស់លោក Louis Van Gaal ដែលគ្រោងនឹងផ្ទេរចូល ក្នុងរដូវកាលនេះ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏អាថ៌កំបាំង របស់លោក Louis Van Gaal ដែលអាចជៀសផុតពីភ្នែក ច្រមុះរបស់អ្នកការសែតជាច្រើនបាន អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានគេដឹងថា គឺជាកីឡាករខ្សែ​ប្រ​យុទ្ធរបស់ក្លឹប Juventus ឈ្មោះថា ​Fernando Llorente ។ 

ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង​ក្រោយពីដឹងថា លោក​ Louis Van Gaal ថ្នាក់ដឹកនាំក្លឹប Man United បាន​ធ្វើការទាក់ទងខ្សែប្រយុទ្ធរបស់ ក្លឹប Juventus ក្នុងទឹកដីអេស្ប៉ាញ ដោយសំងាត់ គ្មានតំរុយអ្វីបន្ដិចទាល់​តែ​សោះ ពីអ្នកសារព័ត៌មាន។ លោក Louis Van Gaal ធ្លាប់បានតំណាលរឿងផ្ទេរខ្សែប្រយុទ្ធ ក្នុងរដូវកាលនេះ ជាញឹកញាប់ផងដែរ ប៉ុន្ដែមិនដែលបង្ហើបឈ្មោះ ឲ្យច្បាស់លាស់នោះទេ ថាជានរណា រហូត​ពេលខ្លះមានការ​សង្ស័យ ថាជាកីឡាករ Edinson Cavani របស់ក្លឹប PSG ព្រោះ ទំនាក់ទំនងរវាង ក្លឹប​ទាំងពីរ បានត្រូវរូវ​គ្នាលើទីផ្សារកីឡាករ Angel Di Maria រួចហើយក្នុងតម្លៃខ្លួន ៤៥ លានផោន ប៉ុន្ដែមិន​ទាន់ផ្លូវការ។ តែទោះ​បីជាយ៉ាងណា អាថ៌កំបាំងរបស់ លោក Louis Van Gaal នៅតែបែកធ្លាយ ថាលោក បានចរចារ​ទីផ្សារកីឡាករ​​​Fernando Llorente ជាមួយក្លឹប Juventus ហើយសន្យាលាក់ការសំងាត់​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Man United Juventus Fernando Llorente