CamNews

ប្លែកៗ 

គ្មានសីលធម៌មែន!!!​ កាច់បំបាក់ដើមឈើដើម្បីយកន្លែងថត selfie ស្អាត ផ្ទុះការរិះគន់ ផ្អើលអ៊ិនធើណេត

ប្លែកៗ ៖ នៅក្នុងការស្វែងរកទីកន្លែងសម្រាប់ថតរូប ដែលល្អឥតខ្ចោះ ប្រជាជននៅ Nanjing ត្រូវបានគេប្រទះឃើញកាលពីពេលថ្មីៗនេះ មានមនុស្សមួយចំនួន បានទាត់ ធាក់ និងឡើងលើដើមឈើ ខណៈ ជាទូទៅបានធ្វើឲ្យខូចដើមឈើ cherry ដែលមានឈ្មោះល្បីល្បាញ របស់ទីក្រុង Nanjing នេះ ដើម្បីស្វែងរកកន្លែងដែលអាច selfie បានស្អាត ។


រូបភាពដែលបង្ហាញពីទង្វើរបស់ពួកគេបាន ធ្វើឲ្យមានការសាយភាយនៅលើបណ្តាយផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយមានប្រជាជនជាច្រើនបាន ធ្វើការប្រឆាំងទៅ នឹងទង្វើអសីលធម៌នៃឥរិយាបថគួរឲ្យអាម៉ាស់នឹង គ្មានភាពរីកចម្រើនរបស់ពួកគេ ។


ជនជាតិចិនដែលរស់នៅក្រៅប្រទេស បានដៀលក្រុមមនុស្សអសីលធម៌ទាំងនោះថា Chinese pigs ខណៈពេលដែលពលរដ្ឋចិនរស់នៅក្នុងស្រុក  បានដៀលក្រុមមនុស្សអសីលធម៌ទាំងនោះថា Chinese monkeys ។ 



តើអ្នកទាំងអស់នេះនឹង បានអានរបាយការណ៍ទាំងនេះ ? តើពួកគេនឹងមានអារម្មណ៍ថា ខ្មាស់អៀនចំពោះឥរិយាបទ ដែលគ្មានភាពរីកចម្រើន របស់ពួកគេដែរឬតេ ? ហើយនេះគឺជាចម្ងល់ដែលមានប្រជាជនផ្សេងៗទៀតមួយចំនួន មានការងើយង្ងល់អំពីទង្វើដែលឲ្យអាម៉ាស់របស់ពួកគេទាំងនោះ ។


នៅក្នុងឆ្នាំនេះគឺជាឆ្នាំស្វា ដូច្នេះ អ្នកទាំងអស់នេះអាចនឹងប្រែទៅជាសត្វស្វា? នេះបើយោងតាម អ្នកខមមិនបែបកំប្លែង នៅលើបណ្តាញសង្គមរបស់ប្រទេសចិន (@米乐君) ។ 


យ៉ាងណាមិញ បើតាមខមមិនអ្នកលេងបណ្តាញសង្គមម្នាក់ផ្សេងទៀត​បានខមមិនបែបរិះគន់ លក្ខណៈ
ឌឺដងឲ្យដឹងថា ពួកគេ គឺជាក្រុមប្រជាជន អ្នកស្រែចូលក្រុង ។ ចឹងទេ បើចង់ថតរូបជាមួយនឹង
ទិដ្ឋភាពស្រស់ស្អាតនៃដើមឈើដូចជនបទ ចូរទៅថតរូបនៅឧទ្យានក្រុងសៀងហៃទៅ បើមានពេលទំនេរ ៕

 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist


Tags: shanghai Nanjing cherry