CamNews

តារា 

បុរសអនាថា ដែលទទួលបានប្រាក់ពី កីឡាករប្រដាល់ Andrien Broner ១ ពាន់ដុល្លារនោះ ត្រូវគេវាយប្លន់យកលុយអស់

ថ្មីៗនេះ Camnews បានចុះផ្សាយព័ត៌មានមួយ អំពីបុរសអនាថា ម្នាក់បានទទួល បានប្រាក់ ១ ពាន់ ដុល្លារពីកីឡាករ ប្រដាល់លំដាប់អន្តរជាតិ Adrien Broner ដែលធ្វើអោយគាត់ សប្បាយចិត្តចង់យំ ។

តែក្រោយមក រំលងបានមួយថ្ងៃ ប៉ុណ្ណោះស្រាប់តែ មានព័ត៌មានអាក្រក់ មួយផ្សេងទៀតកើតឡើង ។
ទើបតែបាន ១ ពាន់ដុល្លារថ្មីៗ មិនទាន់បានចាយអស់ ១០០ ដុល្លារផង ស្រាប់តែត្រូវ ពួកចោរស្ទាក់ វាយគាត់ យ៉ាងទ្រមខ្លួន ហើយយកលុយទៅអស់ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានពួកចោរ វាយ ឡើងទ្រមខ្លួន តាមដែលយើងឃើញ ក្នុងវីដេអូថា បុរសអនាថានោះ ជាំភ្នែកម្ខាង យ៉ាងធំ ដែលមើល ទៅពិតជាធំណាស់ ។



បុរសម្នាក់នេះ មើលទៅពិតជា គួរអោយអាណិតណាស់ ចំណែកឯ Adrien Broner វិញត្រូវបានអ្នក ខ្លះស្តីបន្ទោសថា មិនគួរណាថត វីដេអូនោះឡើយ ដែលជាហេតុធ្វើអោយ បុរសអនាថានេះ ត្រូវគេ វាយប្លន់ឡើងទ្រោម បែបនេះ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ tmz 


Tags: sport boxer adrien broner homeless