CamNews

ម៉ូតូ 

ម៉ូតូស៊េរីថ្មី Royal Enfield Thunderbird 500

ម៉ូតូម៉ាក Royal Enfield Thunderbird 500 គឺជាម៉ូតូជំនាន់ទី២ របស់ Thunderbird ដែល
មានទំហំកាន់តែធំជាងមុន និងកាចសាហាវជាងមុន ហើយនឺងចេញបង្ហាញនៅថ្ងៃ ១១
តុលា នេះហើយ។ ម៉ូតូជំនាន់ទី២ នេះមានភាពលេចធ្លោជាងជំនាន់មុន ដែលទទួលបាន
អ្នកគាំទ្រទាំងក្នុងប្រទេស និងទូទាំងពិភពលោក។

វាបានបំពាក់ឡើងដោយម៉ាស៊ីនស៊ីឡាំងចំនួន ៤ ដែលមានកំលាំងពីរគឺ 500cc និង 350cc ។
ហេតុដូច្នេះ អ្នកអាចមានជំរើសពីរក្នុងការទិញម៉ូតូនេះផងដែរ។

តួម៉ូតូត្រូវបានរចនាថ្មីយ៉ាងស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាទំនើបជាងម៉ូដែលមុន ដូចជា
ប្រព័ន្ធភ្លើង ប្រព័ន្ធប្រេង បំពង់ស៊ីម៉ាំង ហ្វ្រាំង ធុងសាំងដែលដាក់បានចំណុះ២០លីត រួមនឹង
ឧបករណ៍ល្អៗជាច្រើនទៀត។

ចំពោះតំលៃវិញ គឺថ្លៃជាងម៉ូដែលមុន ក៏ប៉ុន្តែនឹងមានការកំណត់តំលៃឡើងវិញដើម្បីប្រកួត
ប្រជែងក្នុងទីផ្សារ៕

ដោយ៖​ រិនដូ

ប្រភព៖ zigwheels


Tags: motor cycle technology