CamNews

ទូរស័ព្ទ 

លេចចេញលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ Galaxy Unpacked 2016, Note 7 នឹងបង្ហាញខ្លួន នៅថ្ងៃទី២ ខែសីហា

លិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍ Galaxy Unpacked 2016 ដែលទើបតែបែកធ្លាយចចាមអារ៉ាម បាន​ឲ្យដឹងថា Samsung នឹងធ្វើការបង្ហាញណែនាំគំរូ Phablet ស៊េរីខ្ពស់គឺ Galaxy Note 7 នៅថ្ងៃទី០២ ខែសីហា ខាងមុខនេះ។

នេះគឺជារូបភាពដែលត្រូវបានគេហទំព័រ Android Authority ដកស្រង់ប្រភពមកពី SamMobile។ មនុស្ស​ជាច្រើនបានឲ្យដឹងថា រូបភាពនេះ គឺពិតជាលិខិតអ្នកសារព័ត៌មាន ឬក៏ជា Poster ពាណិជ្ជកម្មសម្រាប់ ព្រឹត្តិការណ៍ Galaxy Unpacked 2016 ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ខាងមុខនេះ នៅសហរដ្ឋអាមេរិច។ ការដែលធ្វើការបង្ហាញខ្លួន Galaxy Note 7 ឆាប់រហ័សជាងមុនដូច្នេះ គឺជារឿង ដែលត្រូវគេរំពឹងទុកមុនតាំងពីមុនមក ដោយសារតែក្រុមហ៊ុន Samsung ចង់យកប្រៀបបានមុន នឹង iPhone ជំនាន់បន្ទាប់របស់ Apple ដែលនឹងធ្វើការបង្ហាញខ្លួន ក្រោយនេះមួយខែ។ កាលពីដើមឆ្នាំនេះ Galaxy S7 ក៏ត្រូវបានក្រុមហ៊ុន​ Samsung បង្ហាញណែនាំឆាប់រហ័សជាងរាល់ឆ្នាំផងដែរ ពោលគឺ ធ្វើការបង្ហាញនៅខែកុម្ភៈ ជំនួសឲ្យខែមីនា ដូចកាលវិភាគរាល់ឆ្នាំ។

គួរឲ្យកត់សំគាល់ដែរថា បណ្តារូបគំនូរនៅលើរូបភាពខាងលើនេះ គឺមានសណ្ឋានដូចជាលេខ ៧ អ៊ីចឹង ដូច្នេះវាហាក់ដូចជាច្បាស់ហើយថា Samsung នឹងធ្វើការបោះបង់ចោល Galaxy Note 6 ដើយធ្វើការ បង្ហាញណែនាំ Galaxy Note 7 នៅក្នុងឆ្នាំនេះតែម្តង ដើម្បីឲ្យវាសមស្របគ្នាទៅនឹង Galaxy S7។

  

កាលពីមុននេះ មានរូបភាពចចាមអារ៉ាមជាច្រើន បានបង្ហាញឲ្យឃើញថា Galaxy Note 7 មានអេក្រង់ កោងសងខាង ដូចទៅនឹង Galaxy S7 Edge ផងដែរ៕

- អានអត្ថបទ៖ iPhone 7/7 Pro គំរូពង្រាងពណ៌ខៀវស្រអាប់ដូច្នេះ ស្រលាញ់ទេ?

 

ប្រែសម្រួល៖ មង្គល


Tags: Samsung Galaxy Note 7 Galaxy Unpacked 2016 Smartphone Hightech