CamNews

ទូរស័ព្ទ 

iPhone 7/7 Pro គំរូពង្រាងពណ៌ខៀវស្រអាប់ដូច្នេះ ស្រលាញ់ទេ?

កាលពីពេលកន្លងទៅថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើន បានចុះផ្សាយឲ្យដឹងថា iPhone ជំនាន់បន្ទាប់នេះ នឹងមានពណ៌ថ្មីស្រឡាងមួយ គឺពណ៌ខៀវរាងស្រអាប់។ យោងតាមប្រភពព័ត៌មាន នេះ គួបផ្សំនឹងព័ត៌មានចចាមអារ៉ាមកាលពីពេលមុន ស្តីពីរូបរាងរបស់ iPhone ជំនាន់ក្រោយ អ្នក​រចនាម៉ូតជនជាតិហូឡង់ម្នាក់មានឈ្មោះថា Martin Hajek ក៏បានគូសចេញនូវគំរូពង្រាងស្តីពី iPhone 7 និង iPhone 7 Pro ពណ៌ខៀវស្រអាប់ យ៉ាងស្អាតប្លែក។


តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ Apple មិនដែលបង្ហាញណែនាំឧបករណ៍ណាមួយ ដែលមាន ពណ៌ខៀវស្រអាប់ដូច្នេះទេ។ ប៉ុន្តែក្នុងពេលដែល Apple អាចធ្វើការបង្ហាញណែនាំ ឧបករណ៍មាន ពណ៌ផ្កាឈូកទៅហើយ ដូចនេះគ្មានហេតុផលអ្វីដែលក្រុមហ៊ុននេះ មិនអាចបង្ហាញណែនាំ ឧប​ករណ៍ មានពណ៌ខៀវស្រអាប់នោះទេ៕

- អានអត្ថបទ៖ នាយកក្រុមហ៊ុន Samsung: ស្មាតហ្វូនអាចបត់បែនបាន ជិតបង្ហាញខ្លួនហើយ គឺឆាប់ៗនេះ!

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Martin Hajek, Tinhte


Tags: iPhone 7 iPhone 7 Pro iPhone Blue color Apple Smartphone Hightech