CamNews

ទូរស័ព្ទ 

នាយកក្រុមហ៊ុន Samsung: ស្មាតហ្វូនអាចបត់បែនបាន ជិតបង្ហាញខ្លួនហើយ គឺឆាប់ៗនេះ!

នាយកក្រុមហ៊ុន Samsung ប្រចាំនៅអាមេរិចខាងជើង លោក​ Gregory Lee បានឲ្យដឹងថា ពួកគេបាន មានបណ្តាគំរូស្មាតហ្វូនដែលអាចបត់បែនបាន តាំងពី ១០ឆ្នាំមុនមកម្ល៉េះ ហើយមូលហេតុធំបំផុតដែល បណ្តាផលិតផលទាំងនេះ មិនទាន់អាចបង្ហាញខ្លួននៅលើទីផ្សារ គឺមកពីបញ្ហាលំបាក ក្នុងដំឡើងវា និងបញ្ហាតម្លៃផងដែរ។ ជាក់ស្តែងបញ្ហានេះ បានផ្លាស់ប្តូរហើយ ហើយលោកនាយករូបនេះ ក៏បានឲ្យ​ដឹងថា "វាដូចជាជិតលេចចេញរូបរាងហើយ"។

(រូបតំណាង)

មិនច្បាស់ថា ជិតមានហើយរបស់លោក Lee គឺពេលណានោះទេ ប៉ុន្តែបណ្តាព័ត៌មានចចាមអារ៉ាមកាល ពីពេលថ្មីៗនេះ បានឲ្យដឹងថា ស្មាតហ្វូនបត់បែនបានរបស់ Samsung នឹងបង្ហាញខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ ពោលពេលព្រឹត្តិការណ៍ MWC 2017 ប្រារព្ធធ្វើឡើង។ ជាក់ស្តែង អ្នកណាអាចដឹងបាន​ទៅថា ពួកយើងអាចបានឃើញនូវស្មាតហ្វូនអាចបត់បែនបានមួយ បង្ហាញខ្លួននៅចុងឆ្នាំនេះ ឬក៏នៅ ក្នុងខែសីហាខាងមុខនេះ ដែលជាពេលវេលានៃការបង្ហាញណែនាំ Samsung Galaxy Note 7 នោះ?

- អានអត្ថបទ៖ គំរូស្មាតហ្វូន ថេប្ល៊ែត ដែលអាចបត់បែន ដំបូងគេលើលោក បានបង្ហាញខ្លួនហើយ (មានវីដេអូ)

 

 

​ប្រែសម្រួល៖ មង្គល
ប្រភព៖ Recode, tinhte


Tags: Flexible phone Samsung Smartphone Hightech