CamNews

ព័ត៌មានអន្តរជាតិ 

៦នាក់ស្លាប់ ៥នាក់រងរបួស នៅក្នុងការបាក់ស្ពាន នៅអាហ្វ្រិកខាងត្បូង

ចូហាន់ណេស្បឺគ៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក មួយបានរាយការណ៍ ឲ្យដឹងនៅព្រឹក
ព្រលឹម ថ្ងៃអង្គារនេះ ថាមានស្ពានមួយកន្លែង បានបាក់នៅភាគខាងកើត នៃអាហ្វ្រិកខាងត្បូង
ដែលបាន បណ្តាលឲ្យ មនុស្ស៦នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតរង របួសជាទម្ងន់។

បណ្តាញព័ត៌មានរបស់អាហ្រ្វិកខាងត្បូង បានរាយការណ៍ដោយស្រង់ សំដីនាយកដ្ឋាន សុវត្ថិភាព
ក្នុងស្រុកថា សោកនាដកម្មមួយ នេះបានកើត មានឡើង នៅក្នុងភាគ ខាងកើតនៃខេត្ត ម៉ាពូម៉ា
ឡំាងកា នៅពេលដែលស្ពាន តាមបណ្តោយផ្លូវលេខ R៦៥ បានបាក់ រលំភ្លាមៗ ដោយសារ តែ
មានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃចន្ទ។

លោក ចូសេហ្វ ម៉ាប៊ូហ្សា អ្នកនាំពាក្យនាយកដ្ឋានសុវត្ថិភាពក្នុងស្រុក បាននិយាយថា មាន យាន
យន្ត ចំនួន៣គ្រឿងបាន បើកធ្លាក់ស្ពាន ដែល បានបាក់នោះ។ គួរបញ្ជាក់តាម សេចក្តី រាយការណ៍
បានឲ្យដឹងថា មនុស្សមួយចំនួននៅតែ បាត់ខ្លួននៅឡើយ ខណៈពេល ដែលដំណើរការ ស្វែងរក
និងជួយសង្គ្រោះ កំពុងបន្តនៅឡើយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ