ស្បែកស្រស់ថ្លាផូរផង់ សម៉ដ្ឋ រលោង គឺជាអ្វីដែលមនុស្សគ្រប់រូប ប្រាថ្នាចង់បាន ជាពិសេស ចំពោះ
សុភាពនារីគ្រប់រូប។ តើអ្នកមានវិធីណា ដែលធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋផូរផង់ ស្រស់ថ្លា និង
ភ្លឺរលោងដែរ ឬទេ។ តើអ្នកមានវិធីព្យាបាលស្បែកប្រតិកម្ម និងភ្ជិតស្បែកឱ្យម៉ដ្ឋភ្លឺរលោង ដែរឬទេ?
ខាងក្រោមនេះ គឺជាវិធីងាយៗ ដែលអាចជួយព្យាបាល ស្បែកមុខប្រតិកម្ម ភ្ជិតស្បែក ឱ្យសម៉ដ្ឋ ភ្លឺ
រលោង ដោយធម្មជាតិ។
ស្លឹកត្រចៀកក្រាញ់៖ ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលអាចជួយបន្ថែមភាពរលាស់ និងជួយភ្ជិតស្បែក
បានយ៉ាងប្រសើរ ព្រោះវាសម្បូរទៅដោយវីតាមីន B ចម្រុះ វីតាមីន C បេតាខារ៉ូទីន និងសារធាតុអេ
សៀទីតូសែ ដែលគេអាចយកមកធ្វើជាក្រមួនភ្ជិតស្បែក និងឡេបំបាត់ប្រតិកម្មបានដូចខាងក្រោម៖
ក្រមួនភ្ជិតស្បែក៖ ត្រៀមស្លឹកត្រចៀកក្រាញ់ ១កូនចាន ទឹកដោះគោជូរកន្លះកូនចាននិងទឹកឃ្មុំ ២
ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ យកគ្រឿងផ្សំ ដែលត្រៀមទុកនោះមកក្រឡុក បញ្ចូលគ្នាឲ្យរលាយសាច់តែមួយ បន្ទាប់មក
យកមកលាបឲ្យសព្វផ្ទៃមុខ លើកលែងតែបរិវេណជុំវិញភ្នែក និងមាត់ រួចទុករយៈពេលប្រមាណជា
២០- ២៥នាទី រួចលាងសំអាតចេញដោយទឹកត្រជាក់ ជាការសេ្រច។
ឡេបំបាត់ប្រតិកម្ម៖ ត្រៀមស្លឹកត្រចៀកក្រាញ់ កន្លះកូនចាន ជាតិអន្ធិលប្រទាល កន្ទុយ ៣ស្លាប
ព្រាបាយ និង ត្រសក់ កន្លះកូនចាន។
វិធីធ្វើ៖ យកគ្រឿងផ្សំ ទាំងអស់មកក្រឡុកឲ្យម៉ដ្ឋ រួចយកមកលាបបរិវេណដែល ប្រតិកម្ម ឬ ហើម
ក្រហមនោះ លាបទុករយៈពេលប្រមាណជា ២០- ២៥នាទី រួចលាងសំអា ដោយទឹកត្រជាក់៕
ដោយ៖ វណ្ណៈ
ប្រភព៖ health