CamNews

ទូរស័ព្ទ 

Huawei ចេញលក់ស្មាតហ្វូនមាន ទ្រនាប់ស្គែនក្រយៅដៃ លក្ខណៈសម្បត្តិល្អបង្គួរ តម្លៃតែ ១៩០ ដុល្លារ

ក្រុមហ៊ុនផលិតទូរស័ព្ទចិន បានបង្ហាញណែនាំ Enjoy 5S ដែលជាស្មាតហ្វូនមួយមានកម្រាស់ស្តើង លក្ខណៈសម្បត្តិកំរិតមធ្យម និងមាន តម្លៃលក់សមរម្យ គួរឲ្យចាប់អារម្មណ៍។  

Enjoy 5S ប្រើប្រាស់អេក្រង់ LCD ទំហំ 5 inch បង្ហាញកំរិតភាពច្បាស់កំរិត HD (1.280 x 720 pixel)។ កម្រាស់នៃស្មាតហ្វូននេះគឺ 7,6 mm, ទម្ងន់ 135 g និងមានតួធ្វើពីលោហធាតុអាលុយមីញ៉ូម។

អានអត្ថបទ៖ SmartWatch HTC One នឹងបង្ហាញណែនាំខ្លួន នៅខែកុម្ភះ ឆ្នាំ២០១៦


និយាយពី Hardware វិញ Huawei បានបំពាក់ដល់ Enjoy 5S នូវអង្គដំណើរការ chip 8 core MT6735T របស់ MediaTek ដែលមាន ល្បឿន  1,5 GHz។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយទំហំ 13 MP និង កាមេរ៉ាមុខទំហំ 5 PM។ ក្រៅពីនេះ វានៅថែមទាំងបំពាក់នូវ ទ្រនាប់ស្គែនក្រយៅដៃ នៅផ្ទៃខាងក្រោយ ជិតកាមេរ៉ាថែមទៀតផង។

អានអត្ថបទ៖ iPhone 7 មានម៉ូដែលសម្រាប់ធ្វើពិសោធ ដល់ទៅ ៥ម៉ូដែលផ្សេងគ្នា


បណ្តាតំណភ្ជាប់ផ្សេងៗរួមមាន 4G LTE, Wi-Fi, Bluetooth, microUSB និងមាន GPS/A-GPS។ Enjoy 5S ក៏មានគាំទ្ររន្ធដាក់ស៊ីម បានពីរផងដែរ។ ស្មាតហ្វូនដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android Lollipop 5.1 អមជាមួយនឹងផ្ទៃ interface EMUI 3.1 Lite របស់ Huawei។ ជាក់ស្តែង ដើម្បី រចនាបថបានកម្រាស់ស្តើង Enjoy 5S បំពាក់ថ្មមានថាមពលតែ 2200 mAh ពោលវាបានថយអស់ជិត ពាក់កណ្តាល បើប្រៀបនឹងថាមពលថ្ម 4000mAh ដែលមាននៅម៉ូដែល Enjoy 5។

អានអត្ថបទ៖ Moto 360 Sport នឹងដាក់លក់នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ដោយមានបន្ថែម GPS តម្លៃមិនផ្លាស់ប្តូរ


Enjoy 5S មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកប្រាក់ និងទឹកមាស។ វានឹងដាក់លក់នៅលើ ទីផ្សារប្រទេសចិននៅថ្ងៃទី ១០ ខែធ្នូ ខាងមុខនេះ។ បច្ចុប្បន្ន Huawei បានអនុញ្ញាតឲ្យអតិថិជនធ្វើការ បញ្ជាទិញមុន នៅលើគេហទំព័រអនឡាញ Vmall របស់ក្រុមហ៊ុន ជាមួយ តម្លៃលក់ 1199 យន់ (ប្រហែល 190 ដុល្លារ)៕

អានអត្ថបទ៖ iPhone 6C សំបកធ្វើពីលោហធាតុ តម្លៃខ្ទង់ចាប់ពី ៤០០ដុល្លារ អាចបង្ហាញខ្លួននៅ ខែកុម្ភះ ឆ្នាំ២០១៦

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ zing


Tags: Huawei Smartphone Fingerprint sensor Enjoy 5S Hightech